ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារឹម​ ​ង៉ា​ និង​​ឈិន ក្វាន់​​ង៉ុយ​ ជួប​​ថៃ​ ចំណែក​ផុន ផាន់​ណា​ ជួប​​រុស្ស៊ី​នៅ ​TV អប្សរា​​ថ្ងៃ​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ជា​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​អប្សរា​ ដែល​តែង​តែ​រៀបចំធ្វើ​ឡើង​មួយ​ខែ​ម្តង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ធំ​ពី​ណា​ហ្គា​វើល​នោះ​ បាន​វិល​មក​កំដរ​អារម្មណ៍​ប្រិយ​មិត្ត​ទស្សនិក​ជន​ដែល​និយម​ទស្សនា​ការ​ប្រកួត​ប្រដាល់​នៅ​ថ្ងៃ​សៅរ៍​ ទី​២២​ កុម្ភៈ​នេះ​ ដោយ​មាន​កីឡាករ​ចំនួន​៥​គូ ក្នុង​នោះ​គូ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​មាន​ចំនួន​៣​គូ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​ក្បាច់​គុន​បុរាណ​ខ្មែរ​ជា​លក្ខណៈ​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​អប្សរា​ ដែល​តែង​តែ​រៀបចំធ្វើ​ឡើង​មួយ​ខែ​ម្តង​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ធំ​ពី​ណា​ហ្គា​វើល​នោះ​ បាន​វិល​មក​កំដរ​អារម្មណ៍​ប្រិយ​មិត្ត​ទស្សនិក​ជន​ដែល​និយម​ទស្សនា​ការ​ប្រកួត​ប្រដាល់​នៅ​ថ្ងៃ​សៅរ៍​ ទី​២២​ កុម្ភៈ​នេះ​ ដោយ​មាន​កីឡាករ​ចំនួន​៥​គូ ក្នុង​នោះ​គូ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរ​ជាតិ​មាន​ចំនួន​៣​គូ។​

កីឡាករ​សារឹម​ ង៉ា​ មក​ពី​សមា​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ​ កាំ​បាំ​ណាក​ ឯ​ឈិន​ ក្វាន់​ងុ៉យ​ មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​ ជួប​ជា​មួយ​កីឡា​ករ​ថៃ​ឈ្មោះ​ ថេវ៉ាស៊ីត​ ឃុន​ម៉ៈ ខណៈ​ផុន​ ផាន់​ណា​ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​ ជួប​ជា​មួយ​កីឡាករ​រុស្ស៊ី​ឈ្មោះ​ Phandy ។​
កីឡាករ​បរទេស​ទាំង​៣​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​ជា​មួយ​កីឡា​ករ​កម្ពុជា​ម្តង​ណា​ឡើយ ។​ កីឡាករ​​កាំបាំ​ណាក​ ដែល​មក​ជួប​ជា​មួយ​ សារឹម​ ង៉ា​ លើក​នេះ​ទៀត​នោះ ក៏​គេ​មិន​ស្គាល់​ពី​ប្រវត្តិ​ប្រកួត​ច្បាស់​លាស់​នោះ​ដែរ បុ៉ន្តែ​អ្នក​រៀបចំ​កម្ម​វិធី​ប្រកួត​អួត​ថា​ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ពិបាក​នឹង​បង្ក្រាប​បំផុត​​ ។ ចំណែក​ឯ សារឹម ង៉ា​ វិញ បើ​ទោះ​ជា​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​មិន​ងាយ​រក​គូ​ប្រកួត​បាន​ក៏​ដោយ​ បុ៉ន្តែ​សម្រាប់​ការ​មក​ប៉ះ​ កាំបាំណាក​ លើក​នេះ​គេ​មិន​ហ៊ាន​និយាយ​ថា​ម៉េច​ឡើយ ដោយ​សារ​តែ​គេ​មិន​ធ្លាប់​ដឹង​ពី​សមត្ថភាព​កីឡាករ​ថៃ​រូប​នេះ​ ដូច្នេះ​មានតែ​រង់​ចាំ​មើល​លើ​ការ​ប្រកួត​ជាក់​ស្តែង​បុ៉ណ្ណោះ ។​

ចំណែក​ឯ ឈិន​ ក្វាន់​ងុ៉យ​ និង​ថេវ៉ាស៊ីត​ ឃុន​ម៉ៈ​ វិញ​នោះ​ក៏​អត់​ដឹង​ពី​ប្រវត្តិ​ប្រកួត​ច្បាស់​លាស់​ដូច​គ្នា ។​ ឈិន​ ក្វាន់​ងុ៉យ​ មិន​ធ្លាប់​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ម្តងណា​ឡើយ​ ទើប​ពេល​មក​ប៉ះ​កីឡាករ​ថៃ​ដែល​គេ​មិន​ស្គាល់​ពី​ប្រវត្តិ​ច្បាស់​លាស់​ពេល​នេះ​ធ្វើ​ឱ្យ​គេ​មាន​មន្ទិល​យ៉ាង​ខ្លាំង​ពី​លទ្ធផល​ចុង​ក្រោយ​មិ​នដឹង​ថា​ទៅ​ជា​យ៉ាងណា​ ។​ ផុន​ ផាន់ណា​ ជួប​ជា​មួយ​កីឡាករ​រុស្ស៊ី​ Phandy នា​ពេល​នេះ​ក៏​មិន​ដឹង​ថា​យ៉ាង​ណា​នោះ​ដែរ ។​ ផុន​ ផាន់​ណា​ ជា​កីឡាករ​ដែល​បុិន​ប្រសប់​ខាង​ប្រេើ​ស្នៀត​កែង និង​ជង្គង់​ផ្តួល​គូ​ប្រកួត​ ហើយ​មួយ​រយៈ​មក​នេះ​យីអ៊ុន​របស់​គេ​ឡើង​​ខ្ពស់​គួរ​សម ដោយ​គេ​មើល​ឃើញ​តាម​រយៈ​ការ​ប្រកួត​ឈ្នះ​ច្រើន​ជាង​ចាញ់​ ទើប​គេគិត​ថា​កីឡាករ​រុស្ស៊ី​ដែល​មក​ជួបគេ​លើក​នេះ​ប្រហែល​ទៅ​មិន​រួច​ឡើយ ។​

ក្រៅ​ពី​គូ​អន្តរ​ជាតិ​នេះទៅ​ នៅមាន​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​ចំនួន​២​គូ​ទៀត​ ក្នុង​នោះ​កីឡាករ​កំពែង​ ខ្មៅ​ មកពីក្លិប​វីអាយ​ភី ជួប​ជាមួយ​កីឡាករ​ហឹម​ សេរី​​ មក​ពី​ក្លិប​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​ និង​កីឡាករ​បាង​ កាយ៉ាក​ មក​ពី​ក្លិប​វី​អាយ​ភី​ ជួប​ជា​មួយ​កីឡាករ​សឹុម សំ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ ៕​