គ្រូបង្វឹក Real Madrid លូកមាត់លើរឿង Neymar
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidane…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidane…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្លិបអធិរាជស Real Madrid លោក Zinedine Zidane បានបញ្ចេញមតិចំពោះការលើកឡើងថា Neymar អាចនឹងមកលេងនៅក្លិបរបស់លោក។
អស់ពេលយ៉ាងយូរដែរហើយដែលកីឡាករជើងខ្លាំងល្បីថា ថ្លៃជាងគេលើលោក Neymar រអ៊ូចង់ចេញពីក្លិបអ្នកមានបារាំង PSG ។ មហាជនមើលឃើញថា Neymar អាចនឹងទៅលេងឱ្យ Barcelona ឬក៏ Real Madrid ។ តែនៅពេលសារព័ត៌មានសួរមតិរបស់គ្រូបង្វឹកក្លិប Real Madrid វិញលោកបែរជានិយាយថា មិនបញ្ជាក់ឱ្យច្បាស់ទៅវិញ ។
គ្រូបង្វឹកក្លិបអធិរាជសលោក Zidane បាននិយាយប្រាប់សារព័ត៌មាន Sky Sports ថា៖ «Neymar មិននៅក្នុងក្រុមរបស់យើងទេ ។ យើងមានតែចាំមើលថ្ងៃ២ ខែកញ្ញាទេ ព្រោះអ្វីៗក៏អាចកើតឡើងបានដែរ ។ ពួកយើងកំពុងតែនៅជាមួយនឹងក្រុមដែលយើងមានហើយយើងគិតតែពីរឿងរបស់យើងប៉ុណ្ណោះ។» អនាគតរបស់ Neymar កំពុងតែស្ថិតនៅក្នុងសញ្ញាសួរនៅឡើយទេ ។
Messi ដែលជាអតីតមិត្តរួមក្រុមក៏បានជួយបញ្ចុះបញ្ចូលថ្នាក់លើរបស់ Barcelona ខណៈដែលខាង Real Madrid ក៏មិនបន្ធូរដៃ ។ តើ Neymar នឹងទៅលេងនៅទីណាពេលខាងមុខនេះ ? ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ