ក្រសួងទេសចរណ៍បើកកិច្ចប្រជុំស្តីពីការបង្កើតក្លឹបសាស្ត្រាចារ្យទេសចរណ៍កម្ពុជា និងការអនុវត្តប្រអប់បណ្តុះបណ្តាលអាស៊ានទាំង១៤៤នៃសេវាកម្មសណ្ឋាគារ
រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួងទេសចរណ៍នាវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២១ កុម្ភៈ ២០១៤ មានរៀបចំកិច្ចប្រជុំមួយស្តីពីការបង្កើតក្លឹបសាស្ត្រាចារ្យទេសចរណ៍កម្ពុជា និងការអនុវត្តប្រអប់បណ្តុះបណ្តាលអាស៊ានទាំង១៤៤នៃសេវាកម្មសណ្ឋាគារ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍មួយចំនួនផងដែរ។
ចែករំលែកព័តមាននេះ