ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំGBCកម្ពជា-ថៃប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ការអនុវត្តឯកសារសមិទ្ធផលដ៏សំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC)​បាន​ចុះហត្ថលេខា​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ នៅ​ក្នុង​ការ​អនុវត្ត​ឯកសារ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ ពិសេស​លើក​ទី​១…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​(GBC)​បាន​ចុះហត្ថលេខា​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ នៅ​ក្នុង​ការ​អនុវត្ត​ឯកសារ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០២៥​នេះ ហើយ​បាន​បញ្ចប់​ទៅ​នៅ​វេលា​ម៉ោង ១១:១៥​នាទី នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ណាត់​ថា​ក់​ផុ​ន ណា​ក​ផា​នី​ត រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​អនុម័ត និង​ចុះ ហត្ថលេខា​លើ​កំណត់ហេតុ​រួម និង​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១​នេះ ហើយ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់​នៅ​ក្នុង​ការ​អនុវត្ត​ឯកសារ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ