ជម្លោះព្រំដែនជួយជំរុញផលិតផលខ្មែរ! តែគុណភាព និងតម្លៃ នៅជាបញ្ហាប្រឈម
រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញា តែ តាំងប៉ បានអញ្ចើញចូលរួមក្នុងវេទិកាសារព័ត៌មាន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញា តែ តាំងប៉ បានអញ្ចើញចូលរួមក្នុងវេទិកាសារព័ត៌មាន…
រាជធានីភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញា តែ តាំងប៉ បានអញ្ចើញចូលរួមក្នុងវេទិកាសារព័ត៌មាន ផ្សព្ធផ្សាយព័ត៌មាន ដើម្បីគាំទ្រផលិតផលខ្មែរ ក្នុងស្រុក និងមានប្រសាសន៍ពន្យល់ណែនាំឲ្យជួយធ្វើការផ្សព្ធផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បែរមកប្រើប្រាស់ផលិតផលរបស់ខ្មែរយើងវិញ។ ដោយសារបច្ចុប្បន្ននេះ មានបញ្ហាជម្លោះជាមួយប្រទេសថៃ ក្នុងនោះប្រជាពលរដ្ឋខ្មែរ បានពហិការទាំងក្នុងនិងក្រៅប្រទេស ឈប់ប្រើប្រាស់ទំនិញថៃគ្រប់ប្រភេទទាំងនោះ ។
ក្នុងវេទិកាសារព័ត៌មាន ក៏មានការចូលរួមពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ជាអ្នកសម្របសម្រួល និងមកពីអង្កភាពអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ។
លោកឧកញា តែ តាំងប៉ បានបន្តជំរុញឱ្យមានការចាប់យកការប្រើប្រាស់ទំនិញក្នុងស្រុកវិញ ប៉ុន្តែនៅក្នុងអង្កវេទិកាផ្សព្ធផ្សាយព័ត៌មាននេះ ក៏ការចោទសួរអំពីគុណភាព នៃផលិតផលនីមួយៗ ដែលបានផលិតនាពេលកន្លងមកផងដែរ ដោយការផលិតផលក្នុងស្រុកខ្លះ នៅមិនទាន់មានគុណភាពល្អនោះទេ ដែលនាំឲ្យការប្រកួតប្រជែង និងទំនិញផ្សេងៗ ដែលបាននាំចូលមិនអាចទទួលបានទាំងអស់ផងដែរ ហើយពាក់ពន្ធតម្លៃលក់ដូរ វាអាចថ្លៃជាងទំនិញនាំចូលពីប្រទេសជិតខាងទៀតផង ។
តើជាមូលហេតុអ្វី ? យើងផលិតនៅក្នុងស្រុកសោះហ្នឹងនេះ ជាបញ្ហាចោទ និងប្រឈមជាមួយអ្នកប្រើប្រាស់តែម្តង។ ក្នុងនោះ លោកឧកញា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថា ក្នុងខណៈពេល ដែលមានស្ថានការតានតឹងបែបនេះ ក៏មានជនឆ្លៀតឱកាសនិយមមួយចំនួន អះអាងថា ស្រលាញ់ និងមានមោទនភាពជាតិ ដោយបានបង្កើតផលិតផលក្នុងស្រុក និងលក់ក្នុងតម្លៃទាប ប៉ុន្តែមិនបានគិតគូរពីគុណភាពផលិតផលដល់អ្នកប្រើប្រាស់នោះឡើយ ។
លោកឧកញាថា និងបន្តខិតខំណែនាំដល់ក្រុមហ៊ុនម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា ត្រូវខិតខំយកចិត្តទុកដាក់បំផុតក្នុងការផលិតផលក្នុងស្រុកដើម្បីបម្រើជូនសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងឲ្យមានគុណភាពល្អផងដែរ ៕
ចែករំលែកព័តមាននេះ