ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្រ្តីសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​តាម​តេ​ឡេ​ក្រាម

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​បទបញ្ជា​របស់ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​បទបញ្ជា​របស់ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង​នគរបាល​ជាតិ ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ លើ​បទល្មើស​ឆបោក​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​រូប ក្រោម​រូបភាព​លួច​គ្រប់គ្រង​គណនី​តេ​ឡេ​ក្រាម និង​បាន​ទំនាក់ទំនង​ទៅ​ជន​រង​គ្រោះ​ដោយ​ឆបោក​ជន​រង​គ្រោះ​ផ្ទេរ​ប្រាក់​តាម​រយៈ​គណនី​ធនាគារ ។

បើតាមនគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម​.​ម ភេទ​ស្រី ជា​ម្ចាស់​គណនី​ធនាគារ​ទទួល​ប្រាក់​ឆបោក​ពី​ជន​រង​គ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សារ​ធារ​ណ​ជន សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​គណនី​ធនាគារ ក៍​ដូច​ជា​គណនី​បណ្តាញ​សង្គម​ផ្សេង​ៗ និង​សូមកុំ​ផ្តល់​ព័ត៌មាន​លម្អិត​ផ្ទាល់ខ្លួន​ទៅ​កាន់​អ្នក​ដទៃ ជៀសវាង​ការ​លួច​ចូល​គ្រប់គ្រង​គណនី​ពី​ជន​អានា​មិ​ក និង​ឈាន​ទៅ​ដល់​ការ​បាត់បង់​ផង​ប្រយោជន៍​ផ្សេង​ៗ​ដោយ​ប្រការ​ណាមួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ