ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការជឿលើកម្មផលជាអ្វី? មនុស្សតែងយល់ខុសចំពោះពាក្យថា «កម្ម »

2 ម៉ោង មុន

មនុស្ស​ភាគច្រើន​តែ​យល់​ថា ខុស​ចំពោះ​ពាក្យ​ថា កម្ម ឬក​ម្មៈ ។ ជា​ការ​ពិត​សម្តេច ពិន សែ​ម បាន​សម្តែងធម៌​ទេសនា ការ​ជឿ​លើ​ផលកម្ម…

មនុស្ស​ភាគច្រើន​តែ​យល់​ថា ខុស​ចំពោះ​ពាក្យ​ថា កម្ម ឬក​ម្មៈ ។ ជា​ការ​ពិត​សម្តេច ពិន សែ​ម បាន​សម្តែងធម៌​ទេសនា ការ​ជឿ​លើ​ផលកម្ម ដោយ​មាន​ពាក្យ​ផល និង​ពាក្យ​ថា កម្ម ឬក​ម្មៈ ។

ពាក្យ​ថា កម្ម ឬក​ម្មៈ ដែល​មក​ពី​ភាសាបាលី​នោះ​បាន​លម្អិត​ថា ជា​អំពើ ឬ​សកម្មភាព ការងារ​អ្វី​ដែល​មនុស្ស​យើង​ធ្វើ ។ ចំពោះ​ពាក្យ​ថា កម្ម ឬក​ម្មៈ​នេះ​ទៀត​សោត សម្តេច​ពិន សែ​ម សម្តែងធម៌​ទេស​ថា មនុស្ស​តែ​យល់​ខុស​ចំពោះ​ពាក្យ​នេះ ដោយ​គិត​ថា កម្ម​ជា​អ្វី​ដែល​អាក្រក់ ។

ក្នុង​នោះ​មិន​ដូច្នេះ​ឡើយ ពាក្យ​ថា​កម្ម ឬក​ម្មៈ ជា​ពាក្យ​កណ្តាល ឬ​ភាសា​កណ្តាល​ប៉ុណ្ណោះ ។ ពាក្យ​កម្ម​ជា​កុសល សំដៅ​ដល់​អំពើ​ល្អ ការងារ​ល្អ ការ​សាង​ល្អ ប្រព្រឹត្តិ​អ្វី​ដែល​ល្អ​នាំ​មក​ជា​កុសល​ល្អ ។

ពាក្យ​កម្ម​អកុសល មាន​ន័យ​ថា ជា​អំពើអាក្រក់ សេចក្តី​អាក្រក់ រឿង​អ្វី​ៗ​កើតឡើង​មក​ដល់​អាក្រក់ ។ ឧទាហរណ៍ ការ​រៀនសូត្រ រៀន​តាំងពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​១២ ក៏​ជា​ផលរប​ស់កម្ម សំដៅ​ដល់​ការ​រៀនសូត្រ​ចេះ​ដឹង ពោល​ការ​រៀន គឺ​ដឹង​តែ​ចេះ គ្រាន់​តិច​និង​ច្រើន​ប៉ុណ្ណោះ ។

ម្យ៉ាងទៀត ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ថា មនុស្ស​ទាំងអស់​បាន​សេចក្តីសុខ ដោយសារ​ភោគទ្រព្យ​ភោគ​សម្បត្តិ ។ គឺ​កើត​ចេញពី​ការ​ខិតខំ​ធ្វើការ​ស្រ​វ៉ា​ស្រ​ទិញ បាន​យ៉ាង​លំបាកលំបិន ដើម្បី​បាន​ទ្រព្យសម្បតិ្ត គឺ​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ការងារ ដោយសារ​តែ​កម្ម ឬក​ម្មៈ​នេះឯង ។

គួរ​បញ្ជាក់​ដែរ​ថា នា​ឱកាស​នេះ​ថ្ងៃ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ឃើញ​ថា មាន​ពុទ្ធបរិស័ទ​ដែល​មក​ពី​គ្រប់​ទិស​ទី នាំ​គ្នា​ទៅ​វត្ត​អារាម ដើម្បី​សាង​អំពើ​កុសលកម្ម ក្នុង​ការ​ឧទ្ទិស​ដល់​ញាតិ​ទាំង ៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​លោក​ខាង​មុខ ពិសេស​ខ្លះ​ទៀត​ក៏​បាន​ឧ​ទ្ទិល​ដល់​វី​រៈ​កងទ័ព ដែល​បាន​ពលី​ជីវិត សាច់​ស្រស់ ការ​ការពារ​បូរណភាព​ទឹកដី​មាតុភូមិ​កម្ពុជា ។

ដូច្នេះ​ចំពោះ​ពាក្យ​ថា កម្ម ឬក​ម្មៈ ការ​ជឿ​លើ​កម្មផល សង្ឃឹមថា​លោក​អ្នក​នឹង​បាន​យល់ ហើយ​ឈប់​ជឿ​ខុស​ចំពោះ​ពាក្យ​ថា « កម្ម » សំដៅ​ដល់​ពាក្យ​អាក្រក់ ឬ​សេចក្តី​អាក្រក់ ដោយ​ពាក្យ​កម្ម​ជា​ភាសា​កណ្តាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ