ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ទីតាំង​ម៉ាស្សាកោស​ជប់បង្កប់​ការ​ជួញ​ដូរ រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀ.ន

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់ (មាន​ស្រីមាន​ប្រុស​) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ទីតាំង​ខាងលើ​ជា​កន្លែង​ម៉ាស្សា កោស​ជប់ ប៉ុន្តែ​បង្កប់​ការ​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​វិញ​។…

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​ជនសង្ស័យ​ចំនួន​០៤​នាក់ (មាន​ស្រីមាន​ប្រុស​) ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​បាន ខណៈ​ដែល​ទីតាំង​ខាងលើ​ជា​កន្លែង​ម៉ាស្សា កោស​ជប់ ប៉ុន្តែ​បង្កប់​ការ​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​គ្រឿងញៀន​ទៅ​វិញ​។

ការ​បង្ក្រាប​ទីតាំង​ម៉ាស្សា កោស​ជប់ បង្កប់​ជួញដូរ​គ្រឿងញៀន​បាន​ធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង រកស៊ី​(​ម៉ាស្សា កោស​ជប់​) ស្ថិត​នៅ​ក្នុងភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ ទី១-​ឈ្មោះ​ប្រាជ្ញ វណ្ណ​ស៊ី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់​ស្ពឺ ទី​២-ឈ្មោះ ម៉េ​វ សុ​ផ​ន ហៅ​កុយ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ (​ជា​ម្ចាស់ផ្ទះ​ផ្តល់​ទីតាំង​)​រស់នៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ទី​៣-ឈ្មោះ​អ៊ុត ស្រី​អូន ហៅ​ស្រី​លក្ខ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​ទី​៤-​ឈ្មោះ សោម ច​ន្តា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​បន្ត​ថា នៅ​មុន​ពេល​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ទីតាំង ម៉ាស្សា កោស​​ជប់​ខាងលើ​នេះ​ គឺ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ជោ​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន​០៤​នាក់ ហើយ​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន​៖


ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​០៤​កញ្ចប់​(១​មធ្យម ៣​តូច​) ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហុងដា​ស៊ី​ប៊ី សេ​១៥០ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1JR- 4377
ទូរ​សព្ទ​ដៃ​ចំនួន​០៤​គ្រឿង​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ មាន​ជន​ស​ង្យ័​យ​ម្នាក់​ឈ្មោះ​ប្រាជ្ញ វណ្ណ​ស៊ី មាន​ដីកា​បង្កា​ប់​ឱ្យ​ចាប់ខ្លួន​លេខ​៤១០/២៤​តាម​បញ្ជា​របស់​លោក ប៉ែន​កា​ម៉​ង​កា ចៅក្រម​ស៊ើបសួរ ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤​ផង​ដែរ ។

បច្ចុប្បន្ន​ ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​រួម​ជាមួយ​និង​វត្ថុ​តាង​ខាងលើ​ត្រូវ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ និង​បាន​កសាង​សំណុំរឿង បញ្ជូន​បន្ត​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ