ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុងប្រយ័ត្ន! ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត ​

17 ម៉ោង មុន

​ខេត្តកំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តទៀត ធ្វើឲ្យព្រែកចំនួន៣៦ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម។ ​លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​បានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃដាក់បិណ្ឌវេណទី២ត្រូវនឹងថ្ងៃទី០៩…

​ខេត្តកំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងបន្តទៀត ធ្វើឲ្យព្រែកចំនួន៣៦ព្រែកក្នុងចំណោមព្រែកទាំង៤១ក្នុងខេត្តកំពង់ចាមបានទទួលនូវរបបទឹកទន្លេមេគង្គ។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកំពង់ចាម។

​លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​បានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃដាក់បិណ្ឌវេណទី២ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះទឹកទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១៣,៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០,១០ម៉ែត្រ។

ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១១,៥០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ រីឯស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឬច្រើនក្នុងស្រុកកុ្រងចំនួន៦នៃខេត្តកំពង់ចាម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ