ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus បើក​ឱ្យ​ដំណើរការ​ដំណាលគ្នា​ជាមួយ​ព្រ​លាន​យន្តហោះ​ថ្មី ដើម្បី​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ និង​រាជធានី​ភ្នំពេញ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus បាន​បើក​ឱ្យ​ដំណើរការ​ក្នុង​ថ្ងៃ​តែ​មួយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​បើក​ឱ្យ​ដំណើរការ​ហោះហើរ ។ ដំណាលគ្នា…

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus បាន​បើក​ឱ្យ​ដំណើរការ​ក្នុង​ថ្ងៃ​តែ​មួយ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​បើក​ឱ្យ​ដំណើរការ​ហោះហើរ ។

ដំណាលគ្នា ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ចាប់ផ្តើម​បើក​ឱ្យ​ដំណើរការ​ហោះហើរ​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​រៀបចំ​ខ្សែរ​ត់របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ City Bus បាន​បើក​ឱ្យ​ដំណើរការ​ជាមួយ​គ្នា​ដែរ ដើម្បី​ស្វាគមន៍​ភ្លៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ អញ្ជើញ​មក​ទស្សនា​កម្សាន្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្រាប់​ត​ភ្ជាប់ ពី​រាជធានី​ភ្នំពេញ​ទៅ ព្រ​លាន​យន្តហោះ អន្តរជាតិ​តេ​ជោ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ហៅ​កាត់​ថា (​រ​.​ដ​.​ស​)​បានឱ្យ​ដឹង​ថា ដើម្បី​រួមចំណែក​លើ​វិស័យ​ដឹក​ជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏​ដូច​ជា​ការ​បង្ក​លក្ខណៈ​ជា​ជម្រើស​ងាយស្រួល​មួយ ដល់​ការ​ធ្វើ​ដំណើរ​ត​ភ្ជាប់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ដែល​ជា​អាកាសយានដ្ឋាន​អន្តរជាតិ លំដាប់ 4F មក​កាន់​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ រ​.​ដ​.​ស រៀបចំ ដាក់​ដំណើរការ​ប្រតិបត្តិការ​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​-AIRPORT EXPRESS BUS ចាប់ពី​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​ប្រតិបត្តិការ​ចាប់ពី​ម៉ោង ០៥:៣០​នាទី ដល់​ម៉ោង ២៣:៣០​នាទី មាន​តម្រាយ​ខ្សែ​រត់ ២​ទិស​ដៅ ចេញដំណើរ ដូច​ខាងក្រោម ៖

ទិស​ដៅ​ទី​១-​ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​រត់​តាម​មហាវិថី​ព្រះ​មុនី​វង្ស មក​ដល់​ស្ពាន​អាកាស មរតក​តេ​ជោ បន្ត​រត់​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ ៦០​ម៉ែត្រ​) រហូត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។

ទិស​ដៅ​ទី​២-​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ រត់​តាម​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) មក​ដល់​ស្ពាន​អាកាស​មរតក​តេ​ជោ បន្ត​រត់​តាម​មហាវិថី​ព្រះ​មុនី​វង្ស រហូត​ដល់​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង​។

កំណត់សម្គាល់ ៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​ចំនួន ៤​កន្លែង : សួនច្បារ​កា​ណា​ឌី​យ៉ា​ទល់​មុខរា​ជាយ​ស្ម័យ​យាន កម្ពុជា (AEB01, AEB02) សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ធនាគារ​ប្រេ​ដ BRED BANK (AEB05, AEB06) មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ផ្សារ​ទំនើប​អ៊ី​អន​មាន​ជ័យ (AEB07, AEB08) ។

អាស្រ័យ​ហេតុនេះ សូម​សាធារណ​ជនជាតិ​-​អន្តរជាតិ​ទាំងអស់​មេត្តា​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ប្រកបដោយ​សុវត្ថិភាព និង ផាសុកភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ