ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់ធំមួយធ្វើឱ្យអាជ្ញាធរក្រុងបាងកកឈឺក្បាលព្រោះវាធ្វើឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹក បន្ទាប់ មកក៏មានសត្វក្រពើយក្សមួយក្បាលម្តង

2 ម៉ោង មុន

ថៃ ៖ ថ្មី​ៗ​នេះ នាយកដ្ឋាន​គ្របគ្រង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ទីក្រុង​បាងកក បាន​ចេញ​មុខ​មក​បកស្រាយ​ពន្យល់​ដល់​ប្រជាជន​ក្រុង​បាងកក ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​មួយ​ចំនួន ជា​ពិសេស​រថភ្លើង​ក្រោម​ដី និង​ផ្សារ​ចក្រ​តុ​ចក្រ ថា​គឺ​ដោយសារ​តែ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ។…

ថៃ ៖ ថ្មី​ៗ​នេះ នាយកដ្ឋាន​គ្របគ្រង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ទីក្រុង​បាងកក បាន​ចេញ​មុខ​មក​បកស្រាយ​ពន្យល់​ដល់​ប្រជាជន​ក្រុង​បាងកក ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​មួយ​ចំនួន ជា​ពិសេស​រថភ្លើង​ក្រោម​ដី និង​ផ្សារ​ចក្រ​តុ​ចក្រ ថា​គឺ​ដោយសារ​តែ​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ។

នាយកដ្ឋាន​គ្របគ្រង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ទីក្រុង​បាងកក បាន​រៀបរាប់​ថា ពស់ថ្លាន់​មួយ​ក្បាល​នេះ​បាន​វារ​ចូល​ទៅ​ក្នុង​ស្ថានីយ៍​បូមទឹក​តំបន់​មាត់​ប្រឡាយ​បាង​ខេន ហើយ​ក៏​កៀប​ជាប់​នៅ​ទីនោះ ហើយ​ក្រោយមក​ក៏​ងាប់​នៅ​ខាងក្នុង​នោះ​បូក​ផ្សំ​ជាមួយ​កាក​សំណល់​សំរាម និង​មែកឈើ​ដ៏​ច្រើន​សន្ធឹក​បាន​កកស្ទះ នៅ​ក្នុង​ប្រព័ន្ធ​បូមទឹក​នេះ​ទើប​បណ្តាល​ឱ្យ​ម៉ាស៊ីនបូមទឹក​ជាប់​គាំង​លែង​ដំណើរការ មិន​អាច​បូម​រំដោះ​ទឹក​ចេញ​ទាន់​ពេល ។

យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​រក​ឃើញ​មូលហេតុ មន្ត្រី​ជំនាញ បាន​ទាញ​យក​សាកសព​ពស់ថ្លាន់​ដ៏​ធំ​នោះ​ចេញ​មក​ខាងក្រៅ​បាន​ជោគជ័យ​ទើប​ធ្វើ​ឱ្យ​ម៉ាស៊ីនបូមទឹក​វិល​មក​ដំណើរការ​ធម្មតា​ឡើង​វិញ ស្រប​ពេល​ទីក្រុង​បាក​កក កំពុង​ត្រូវ​បាន​ព្រមាន​ឱ្យ​ត្រៀម​ជើង​ព្រួល​ទប់ទល់​នឹង​ទឹកជំនន់​ទន្លេ​ចៅ​ប្រា​យ៉ា ស្របគ្នា​នឹង​ការ​វាយប្រហារ​ពី​ព្យុះ​ត្រូ​ពិ​ក​«​តា​ប៉ាស​» ។

អស់ពី​រឿង​ឈឺក្បាល​ដោយសារ​ពស់ថ្លាន់ ចូល​ដល់​រឿង​ឈឺក្បាល​ដោយសារ​សត្វ​ក្រពើ​វិញ​ម្តង សេចក្តីរាយការណ៍​ពី​ខេត្ត​រ៉ា​ក់​យ៉ង បានឱ្យ​ដឹង​ថា ដោយ​មាន​ហេតុការណ៍​ភ័យ​ស្លន់ស្លោ​ទាំង​កណ្ដាលអធ្រាត្រ បន្ទាប់​ពី​ទឹកជំនន់​លិច​ផ្លូវ ស្រាប់តែ​មាន​ក្រពើ​យក្ស​ប្រវែង​ជាង​២​ម៉ែត្រ​មួយ​ក្បាល បង្ហាញ​វត្ត​មាននៅ​ដងផ្លូវ ត្រូវ​បាន​អាជ្ញាធរ​អំពាវនាវ​ឱ្យ​ប្រជាជន​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ។

ប្រភព​ពី​សារព័ត៌​មានបាន​បញ្ជាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា​ថា ខេត្ត​រ៉ា​ក់​យ៉ង នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទាំងថ្ងៃទាំងយប់​រហូត​មក​ដល់​ពេល​នេះ បណ្តា​ស្រុក​នានា​ជា​ច្រើន ត្រូវ​បាន​ជន់​លិច​យ៉ាង​ល្ហល្ហេវ ជា​ពិសេស គឺ​ទឹកជំនន់​ដែល​ហូរ​ពី​ព្រៃ បាន​រាលដាល​មក​ដល់​តំបន់​អ្នកស្រុក​រស់នៅ ។

បន្ថែម​លើ​រឿង​ទឹកជំនន់​នេះ នៅ​ត្រង់​ទំនប់​ទឹក​មួយ​កន្លែង​ក្នុង​ឃុំ​ម៉ាក់​ខាម​គូ ស្រុក​និគម​ផាត់​ថា​ណា ប្រជាជន​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ក្រោយ​ពី​ប្រទះ​ឃើញ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​ប្រវែង​ជាង​២​ម៉ែត្រ​ឡើង​មក​ដេក​លើ​ដងផ្លូវ​នៅ​ក្នុងភូមិ ។ អ្នក​ភូមិ​នៅ​មិន​ទាន់​ដឹង​ថា ក្រពើ​នេះ មកពីណា​ទេ តើ​វា​រស់នៅ និង​រក​ចំណី​ក្នុង​ទំនប់​ទឹក​នោះ ឬ​យ៉ាងណា​នោះ​ទេ ។ ដោយសារ​តែ​ពេល​យប់ ព្រមទាំង​មាន​ភ្លៀង​ធ្លាក់ និង​ទឹកជំនន់​ផង​នោះ មិន​ទាន់​មាន​មន្ត្រី​ណា​ម្នាក់​ចុះ​មក​ពិនិត្យ ឬ​ចាប់​ក្រពើ​នោះ​នៅឡើយ​ទេ ។

ឆ្លើយ​តប​នឹង​វត្តមាន​សត្វ​ក្រពើ ដើម្បី​សុវត្ថិភាព​ប្រជាជន ក្រុម​ជួយ​សង្គ្រោះ​នៃ​មូលនិធិ Sawang Phorngkusol) និង​អាជ្ញាធរ​ស្រុក​និគម​ផាត់​ថា​ណា បាន​ចេញ​សេចក្តី​ព្រមាន​ពី​តំបន់​គ្រោះថ្នាក់ និង​ជូនដំណឹង​ដល់​ប្រជាជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ហាម​មិន​ឱ្យ​ចុះ​នេសាទ​នៅ​តំបន់​នោះ​ឡើយ ។

សូម​ជម្រាប​ថា ក្រពើ​ដ៏​ធំ​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​ថត​ជាប់​នៅ​ម៉ោង​ប្រហែល ១​ទៀប​ភ្លឹ​ថ្ងៃ​ទី​០៨ ខែកញ្ញា នៅ​ត្រង់​ទំនប់​ច្រក​លេង​១៤ ហើយ​បាន​វារ​ឆ្លងផ្លូវ​លេខ​៣៦ មុន​នឹង​លូន​ចុះចូល​ក្នុង​អាង​ទឹក​វិញ ហើយ​មក​ទល់​នឹង​ពេល​នេះ នៅ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ៕

កែសម្រួលដោយ