មន្រី្តកំពូលម្នាក់ នៅទីស្តីការគណរដ្ឋមន្ត្រី បានកំពុងតែជំរុញឲ្យមន្ត្រីទូទៅចេះប្រើប្រាស់បញ្ញាសិប្បនិម្មិតដែលហៅថា AI ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ។
រូបតំណាងដោយ AIលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញនិងលើកទឹកចិត្តមន្ត្រីក្រោមឱវាទធ្វើស្វ័យសិក្សា និងស្វែងយល់បន្ថែមពី AI ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សិក្សាពេញមួយជីវិត (Life-long learning) ដើម្បីពង្រឹង និងពង្រីកសមត្ថភាព បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ដែលនឹងអនុញ្ញាតឱ្យទីស្តីការគណៈរដ្ឋមន្ត្រីបោះជំហានទៅមុខ ក្នុងមាគ៌ានៃការធ្វើបរិវត្តន៍កម្មឌីជីថលប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងស័ក្ដសិទ្ធិភាព ។ លោកបានលើកឡើងថា « យើងត្រូវប្រើប្រាស់ AI ដើម្បីរត់ទាន់គេ » ។
រូបតំណាងដោយ AIលោកបានបន្តថា AI អាចជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្ន កុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ ពោល គឺត្រូវផ្ទៀងផ្ទាត់ និងប្រើប្រាស់ដោយភាពឆ្លាតវ័យ ។
លោកបានបន្តថា AI នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ និងការងារ ដែលគួរចាត់ទុកជាឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងាររបស់មនុស្សទាំងស្រុងនោះទេ ដូច្នេះ ដើម្បីធានានូវប្រសិទ្ធភាព និងផលប្រយោជន៍ មន្ត្រីក៏ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ គុណតម្លៃ និងក្រមសីលធម៌ ។
រូបតំណាងដោយ AIកម្ពុជាមានក្រសួងទាំងអស់ប្រមាណជា២៤ក្រសួង និងមានរដ្ឋលេខាធិការដ្ឋានចំនួន២ ហើយទីស្តីការគណរដ្ឋមន្ត្រីត្រូវបានគេដឹងថា គឺជាស្ថាប័នស្នូលមួយ និងជាសេនាធិការដ៏សំខាន់របស់រដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ