ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធ.ត់ណាស់! ស្លា.ប់២នាក់ ក្នុង​ករណីអគ្គិភ័យឆេះផ្ទះ១កន្លែង ក្នុងសង្កាត់ទឹកថ្លា​ នារសៀលនេះ​

7 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មាន​ករណីអគ្គី​ភ័យ​​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ខាងក្រោយ​ក្រុមហ៊ុន toyota ​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង១និង៥៨នាទីរសៀលថ្ងៃទី៩ កញ្ញា…

​រាជធានីភ្នំពេញ ៖ ​តាមប្រភពព័ត៌មានបឋមបានឱ្យដឹងថា មាន​ករណីអគ្គី​ភ័យ​​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ខាងក្រោយ​ក្រុមហ៊ុន toyota ​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​ កាលពីវេលាម៉ោង១និង៥៨នាទីរសៀលថ្ងៃទី៩ កញ្ញា ឆ្នាំ២០២៥ នេះ ដោយមាន​រថយន្ត​ពន្លត់អគ្គីភ័យ​​ចុះមកជួយ​អន្តរាគមន៍​បាញ់​ពន្លត់ផងដែរ ។​

ក្នុងករណីគ្រោះអគ្គិភ័យខាងលើ បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ ។

ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើ​ជា​​មនុស្សស្រី​ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះស្ត្រីម្នាក់ស្លាប់នៅផ្ទះជាន់លើ និងក្មេងស្រីម្នាក់អាយុប្រមាណជិត​១០ឆ្នាំ ស្លាប់នៅផ្ទះជាន់ខាងក្រោម ។​

ទោះបីជា​យ៉ាងណា​ ជុំវិញករណីខាងលើ ​ពុំ​ទាន់​ដឹង​ថា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយទេ ​។​​

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ