ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ជិះរទេះសេះកម្សាន្ត អាចទៅក្រុងដូនកែវ ក្នុងខេត្តតាកែវ

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​បាន​បង្កើត​សេវា​ជិះរទេះ​សេះ ឬ​ជិះសេះ​កម្សាន្ត​នៅ​ក្រុង​ដូន​កែវ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។ សេវាកម្ម​កម្សាន្ត​បែប​ថ្មី​នេះ ត្រូវ​បាន លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ…

ខេត្តតាកែវ​បាន​បង្កើត​សេវា​ជិះរទេះ​សេះ ឬ​ជិះសេះ​កម្សាន្ត​នៅ​ក្រុង​ដូន​កែវ ដើម្បី​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។

សេវាកម្ម​កម្សាន្ត​បែប​ថ្មី​នេះ ត្រូវ​បាន លោក វ៉ី សំណាង អភិបាល​ខេត្តតាកែវ ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​កាលពី​ថ្ងៃ​ទី​០៧ ខែកញ្ញា ថ្មី​ៗ​នេះ ។

លោក​បាន​លើក​ឡើង​ថា ក្រុង​ដូន​កែវ ខេត្តតាកែវ ឥឡូវនេះ​មាន​សេវា​ជិះសេះ និង​រទេះសេះ​ទស្សនា​ទេសភាព​នៅ​ជុំវិញ​ទីក្រុង​ហើយ អាច​មក​សាកល្បង​បាន ។

ក្រោយ​ពេល​ផ្សព្វផ្សាយ​បែប​នេះ មាន​ប្រជាពលរដ្ឋ​ចែករំលែក និង​បញ្ចេញយោបល់​ព្រោងព្រាត នៅ​ក្នុង​នោះ ក៏​មាន​អ្នក​បញ្ចេញ​ទស្សនៈ​ថា ល្អ​ណាស់ ដែល​ខេត្តតាកែវ​បាន​នឹកឃើញ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​របៀប​បុរាណ ។

អ្នក​បញ្ចេញ​ទស្សនៈ​នោះ​បាន​លើក​ឡើង​ថា «​ស៊ី​ក្លូ​ជិត​បាត់បង់ ឯ​រទេះសេះ​ក៏​ជិត​បាត់បង់​ដែរ ទាំងអស់​គ្នា​ត្រូវ​តែ​គិតគូរ និង​អភិរក្ស​ឡើង​វិញ ។ ខ្ញុំ​សូម​កោតសរសើរ​» ។

ដោយឡែក ពលរដ្ឋ​ម្នាក់​ទៀត បាន​បន្ថែម​ថា ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប គឺ​ពិត​សូម​កោត​ស​សើរ ដែល​ខេត្ត​ចេះ​គិត​ចេះ​គូរ​កសាង​អភិ​ឌ្ឍ​ន៍​ដល់​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ លើក​ស្ទួយ​កិត្តិយស​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ