ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃុំ​ខ្លួន​ជន​សង្ស័យ​២នាក់ដាក់​ពន្ធ​នាគារ​ពី​បទ​រំលោ.ភ​លើ​សេចក្តី​ទុកចិត្ត​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​២នាក់​ដាក់​ពន្ធ​នា​គារ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៤ នេះ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោ.ភ​លើ​សេចក្តី​ទុក​ចិត្ត​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ២០១៤ នៅ​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​។

ខេត្ត​កំពង់​ឆ្នាំង​ ៖​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​២នាក់​ដាក់​ពន្ធ​នា​គារ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ២០១៤ នេះ​ ដោយ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ២០១៤ នៅ​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង​។

យោង​តាម​របាយ​ការណ៍​របស់​មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​សុខ សុភា ហៅ​ឡយ អាយុ២៩​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់​ឆ្នាំង​ ក្រុង​កំពង់​ឆ្នាំង​ និង​ម្នាក់​ទៀត​ឈ្មោះ​សៃ សុខុម ហៅ​ភេន អាយុ​២៧​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្រែ​តា​នង ឃុំ​ច័ន្ទ​មូល ស្រុក​មេមត់​ ខេត្ត​កំពង់​ចាម​។

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៤ នៅ​ផ្សារ​អូប្ញស្សី រាជ​ធានី​ភ្នំពេញ ខណៈកំពុង​លក់​ម៉ូតូម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរី២០០៥ ​ដែល​ខ្ចីពី​បុរស​ម្នាក់​ឈ្មោះ​ពេជ្រ រដ្ឋា ហៅ​លី អាយុ​៤៣​ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់​ឆ្នាំង ​កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ ២០១៤។