ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ ២គ្រឿង​ បុក​គ្នា​លាន់​ដូច​រន្ទះ​នៅ​ផ្លូវ​បែក​ជា​៣​ របួស​ធ្ងន់​ស្រាល​ ៤នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ យុវជន​ ៤នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​ដែល​ម៉ូតូ​គុប​ ពណ៌​ខៀវ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1B-1750 ជិះដោយ​យុវជន​ ២នាក់​ ធ្វើ​ដំណើរ​យ៉ាង​លឿន​តាម​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​កែង​ផ្លូវ​១៨២​ ជា​ចំណុច​ផ្លូវ​បែក​ជា​៣​ ក៏​មាន​ម៉ូតូ​កូន​ទា​ ពណ៌ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1BT-5260​ ជិះដោយ​យុវជន​ ២នាក់​​ ដូច​គ្នា​ ក្នុង​ទិស​ដៅ​ពី​កើត​បត់​ទៅ​ត្បូង​ បុក​ចំ​ពេញ​ទំហឹង​បណ្តាល​ឲ្យ​​យុវជន​ទាំង ៤នាក់​ សន្លប់​ស្តូក​ស្តឹង​នៅ​កន្លែង​តែ​ម្តង​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១ និង​ ២០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​។ ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​មិត្ត​ភក្តិ​ដឹក​យក​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យឯក​ជន​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​ និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌសែន​សុខ រង់​ចាំ​​ដោះស្រាយ​៕