ជនសង្ស័យ ២នាក់ បា.ញ់គំរាមឡើងលើ ១គ្រាប់ ប្លន់យកម៉ូតូស្កុបពីបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាព
រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកឌ្រីមC125 ស៊េរី២០១៤ អត់ស្លាកលេខ ១គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ១ដើម បានធ្វើសកម្មភាពបា.ញ់គំរាមឡើងលើ ១គ្រាប់ ប្លន់យកម៉ូតូស្កុបពី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AO-8808 បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០នាទី យប់ថ្ងៃទី២០ កុម្ភៈ ២០១៤ នៅចំណុចផ្ទះលេខ៦៥A ផ្លូវលេខ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។
ចែករំលែកព័តមាននេះ