ផ្ទុះ​ក្នុង​មូលដ្ឋាន​យោធា​… ​ទាក់ទិន​ការ​សាក​អាវុធ​ថ្មី


ប្រទេស​រុ​ស្ស៊ី ៖ ៤​ថ្ងៃក្រោយ​ការ​ផ្ទុះ​មាន​លក្ខណៈ​នុយក្លេអ៊ែរ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥​នាក់ នៅ​ឯ​មូលដ្ឋាន​យោធា​មួយ​ក្នុង​តំបន់​ត្រជាក់​បំផុត នា​ភាគ​ខាងជើង​ប្រទេស​ត្រូវ​បាន​អាជ្ញាធរ​រុ​ស្ស៊ី ទទួល​ស្គាល់​កាលពី​ថ្ងៃ​ទី​១២​សីហា​ថា ជា​គ្រោះថ្នាក់​ទាក់ទិន​នឹង​ការ​សាកល្បង​គ្រឿង​សព្វាវុធ​ថ្មី​ៗ​ដែល​សន្យា​ថា​នឹង​ធ្វើ​រហូត​ដល់​សម្រេច​ទិស​ដៅ​។

បណ្ដា​អ្នកជំនាញ​ការ​អា​មេ​រិ​ក​យល់​ថា គ្រោះថ្នាក់​នោះ អាច​ទាក់ទិន​នឹង​ការ​សាកល្បង​មី​ស៊ីល​បណ្ដែត​BOUREVESTNIK ដែល​ជា​អាវុធ​ពិសេស​ថ្មី​មួយ ផលិត​តាម​ការ​ណែនាំ​របស់​ប្រធានាធិបតី​រុ​ស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​កាលពីដើម​ឆ្នាំ​នេះ​។

ដោយ​ពុំ​បញ្ជាក់​ច្បាស់ ទីភ្នាក់ងារ​នុយក្លេអ៊ែរ​រុ​ស្ស៊ីអះអាង​នា​ថ្ងៃ​ទី​១២​សីហា​ថា ដោយ​រំឭក​វិញ្ញាណ​ក្ខ័​ន្ធ របស់​បុគ្គលិក​យើង​ទាំង​៥​នាក់​ដែល​ស្លាប់ យើង​បន្តការងារ​លើ​បណ្ដា​អាវុធ​ប្រភេទ​ថ្មី​ៗ ដែល​នឹង​ធ្វើ​ឲ្យ​ទាល់តែ​សម្រេច​គោលដៅ​។ លោក​អា​ឡិច​សី​លី​ខាត​ឆេវ​ប្រមុខ​របស់​ទីភ្នាក់ងារ​នុយក្លេអ៊ែរ​រុ​ស្ស៊ី ROSATOM លើក​ឡើង​ថា យើង​នឹង​បំពេញ​កាតព្វកិច្ច​ដែល​មាតុភូមិ​ប្រគល់់​ឲ្យ​។ សន្តិសុខ​នឹង​ត្រូវ​ធានា​ទាំងស្រុង​។

បណ្ដា​អ្នកជំនាញ​ការ​បាន​ភ្ជាប់​គ្រោះថ្នាក់​នោះ​ដែល​កើត​មាន​កាលពី​ថ្ងៃ​ទី​៨​សីហា ទៅ​នឹង​ការ​សាកល្បង​អាវុធ​ថ្មី​មួយ គឺ​មី​ស៊ីល​BOUREVESTNIK​ជា​មី​ស៊ីល​ដែល​មិន​មាន​អ្វី​ទប់​បាន ចាប់​មិន​បាន​និង​លឿន​ជាង​សំឡេង​ច្រើន​ដង​។ នោះ​ជា​មី​ស៊ី​ល​នុយក្លេអ៊ែរ​ដែល​លោកពូ​ទី​ន​លាតត្រដាង​កាលពី​ខែកុម្ភៈ​កន្លង​ទៅ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ