អាជ្ញាធរ​ប្រើ​កម្លាំង​វាយ​របង​​សង់​​អត់​ច្បាប់​នៅ​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា នា​វេលាម៉ោង​​​​៣និង​​​២០នាទីរសៀលថ្ងៃទី​​​១៣ សីហា នេះ អាជ្ញាធរខណ្ឌឫស្សីកែវ​បានដឹកនាំ​កម្លាំង​​ចុះមក​​រុះរើ​​វាយកម្ទេច​របង​ថ្ម​ដែលសាង​សង់អត់ច្បាប់នៅ​តំបន់អភិវឌ្ឍន៍​ឫស្សីកែវ ផ្លូវលេខ​១៧៣៣ ស្ថិត​ក្នុងភូមិ​ទួលពពែ សង្កាត់ទួលសង្កែ​២ ខណ្ឌឫស្សី​កែវ ។

ប្រតិបត្តិចុះរុះរើវាយកម្ទេច​របងថ្ម​ដែលសាង​សង់​អត់មានច្បាប់​ខាងលើនេះ គឺ​ដឹកនាំ​ដោយ​លោក​ប្រា​ជ សីហា​អភិបាលរង​ និង​លោក​ស៊ូ សោ​គន្ធ​ អភិបាលរង​ខណ្ឌ​ឫស្សី​កែវ និងកម្លាំងសមត្ថកិច្ច​សរុបមានចំនួន​ជិត​១០០នាក់ ។

តាមសេចក្តីរាយការណ៍បាន​បន្ត​ថា តំបន់​ដែលសមត្ថកិច្ច​ចុះធ្វើការ​រុះរើខាងលើនេះគឺជា​តំបន់មានទំនាស់ដ៏រ៉ាំរ៉ៃមិនទាន់ដោះស្រាយចប់នៅឡើយទេ ត្រូវបានជនមិនស្គាល់មុខ​លួចសាងសង់របង​ថ្ម​រំលោភលើដី​មានទំនាស់​ខាងលើ​នេះ ហើយ​ត្រូវបានអាជ្ញាធរ​ចុះមករុះរើវាយកម្ទេចតែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅ​លើ​ទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ