ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ដំណឹង​ថា កំពុង​រត់ការ​ដោះ​លែង​ស្ត្រី​សុ​យោ​ដី​ខេត្ត​ប៉ៃលិន​វិញ​!​?

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​​ចេញពី​សាលាឧទ្ធរណ៍​​បាន​បង្ហើប​​ថា មាន​គេ​កំពុង​តែ​រត់ការ ដើម្បី​ឱ្យ​ដោះ​លែង​ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ម្នាក់ ឈ្មោះ រឿ​ន ចរិយា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កូន​ខ្លុង…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​ប្រភព​​ចេញពី​សាលាឧទ្ធរណ៍​​បាន​បង្ហើប​​ថា មាន​គេ​កំពុង​តែ​រត់ការ ដើម្បី​ឱ្យ​ដោះ​លែង​ស្ត្រី​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ប៉ៃលិន​ម្នាក់ ឈ្មោះ រឿ​ន ចរិយា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កូន​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ដែល​ពូកែ​ប្រើ​ល្បិច ឆ​បោកប្រាក់គេ​រហូត​ដល់​រាប់​សែន​ដុល្លារ ដោយ​យក​ទៅ​ទិញ​ដីចម្ការ​ បម្រុង​ធ្វើ​ប្លង់​ដាក់​ឈ្មោះ​ខ្លួនឯង និង​សង់ផ្ទះ​សំណាក់​ផ្ទាល់ខ្លួន ។ ប៉ុន្តែក្រោយ​ពី​ម្ចាស់​ប្រាក់​ដឹង​ទាន់ បាន​រក​មេធាវី និង​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាលឱ្យ​ឃាត់ខ្លួន​ស្ត្រី​ឆបោក​ខាងលើ ។

ស្រាប់តែ​មានការ​ភ្ញាក់​ផ្អើល​មួយ កាលពី​ថ្ងៃ​ទី​១២ ​សីហា ​នេះ ព្រោះលេច​ធ្លាយ​ចេញ​នូវ​ដំណឹង​ច្បាស់ការ​
មក​ថា នៅ​ថ្ងៃ​ទី​១៥ សីហា ​ខាង​មុខ​នេះ នឹង​ត្រូវ​​ហៅ​ស្ត្រី​ជាប់ចោទ​ទៅ​សាកសួរ ដើម្បី​ពិភាក្សា ហើយ​គេ​សង្ស័យ​​ថា អាច​នឹង​មានការ​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ ព្រោះ​មាន​ចៅក្រម​ម្នាក់​ឈ្មោះ ហោ គា​ឡេ​ង ប្រចាំ​នៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​យក​ឯកសារ​ដោយ​សម្ងាត់​ទៅ​ជួបនឹង​លោក​ជុំ សែន​សទ្ធា អយ្យការ​អម​សាលាឧទ្ធរណ៍ កាលពី​ប៉ុន្មាន​ថ្ងៃមុន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បានឮ​ដំណឹង​ថា នឹង​មានការ​សាកសួរ​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ខ្លាច​ក្រែងតែ​តុលាការ​បាន​ត្រូវរ៉ូវ​ជា​មួយនឹង​ជនជាប់ចោទ រួច​រក​វិធី​ដោះ​លែង​ស្ត្រី​រូប​នេះ ឱ្យ​នៅ​ក្រៅ​ឃុំ​ធ្វើ​ឱ្យ​គាត់ និង​អ្នក​ដទៃ​ទៀត​អស់​សង្ឃឹម គ្មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ ព្រោះ​ស្ត្រី​បោកប្រាស់​ម្នាក់​នេះ មិន​ព្រម​សង​ជំ​លុយ​របស់​ខ្លួន​នោះ​ឡើយ សុខចិត្ត​ជាប់​ពន្ធនាគារ​ជំនួស​វិញ ។

លើស​ពី​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ជា​ច្រើន​នាក់ កំពុង​រង់ចាំ​មើល​រឿងរ៉ាវ​ឆបោក​លុយ​ដ៏​កក្រើក​​​មួយ​នេះ ថា​តើ ខាង​អយ្យការ​អម​សាលាឧទ្ធរណ៍ និង​សាលាដំបូង​ខេត្ត​ប៉ៃលិន ផ្តល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ដល់​កំរិត​ណា? ពួក​គាត់​បាន​សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឱ្យ​ជួយ​តាមដាន​រឿង​ដែល​លេច​ធ្លាយ​ថា​មាន​ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន កំពុង​រត់ការ​បម្រុង​ដោះ​លែង​មនុស្ស​ខូច​ម្នាក់​នេះ ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ហោ គា​ឡេ​ង ចៅក្រម​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន មិន​លើក​ទូរ​ស័ព្ទ​នោះ​ទេ ខណ​:​ភ្នាក់ងារ​សារព័ត៌មាន​ទាក់ទង​ចូល​ជា​ច្រើន​លើក​ច្រើន​សារ តែ​គ្មាន​អ្នក​ទទួល ។

ចំណែក​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍ បាន​បដិសេធ​ថា ខាង​លោក​អត់​ដឹង​រឿង នេះ​ទេ ហើយ​ក៏​អត់​បាន​កាន់​សំណុំរឿង​នេះ​ដែរ ។ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ