អភិបាលខេត្តប៉ៃលិន និងមន្ត្រីរាជការ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពពលទោ សែម សៀវហុង ដែលពលីជីវិតនៅប្រាសាទតាក្របី
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន…
ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះ គេសង្កេតឃើញលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានបន្តដឹកនាំគណៈប្រតិភូ និងក្រុមការងារចូលរួមរំលែកទុក្ខ ដោយក្ដីគោរព និងក្ដុកក្ដួលបំផុត ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ សពវរកងទ័ពលោកពលទោ សែម សៀវហុង ដែលជាយុទ្ធជនក្រុម២ នៃកងអនុសេនាតូចទី៣ កងអនុសេនាធំទី១ វរៈសេនាតូច៤៤៤ តំបន់ប្រតិបត្តិការសឹងរងឧត្តរមានជ័យ មានទីលំនៅក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានពលីជីវិត កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងសមរភូមិមុខ ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ ពិធីដ៏សោកសៅគួរឱ្យសង្វេគនេះ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅផ្ទះគ្រួសារសពវរកងទ័ព ស្ថិតក្នុងភូមិ ឃុំខាងលើ ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ សោកសង្រេងនេះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូ ពាក់ព័ន្ធអមដំណើរ បានពាំនាំការរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ នៃសពវីរកងទ័ព ដែលបានពលី ដើម្បីការពារបូរណៈភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងបាននាំយកថវិកា រួមជាមួយលិខិតរំលែកមរណទុក្ខប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ ។
ក្នុងពិធីបុណ្យនេះដែរ ទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ព្រមទាំងគណៈប្រតិភូពាក់ព័ន្ធអមដំណើរ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកពលទោ សែម សៀវហុង និងសូមសម្តែង នូវសេចក្តីសង្វេគ សោកស្តាយស្ទើររកទីបំផុតគ្មាន ចំពោះការបាត់បង់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ទាំងនេះជាការបាត់បង់នូវឥស្សរជន ស្នេហាជាតិដ៏ឆ្នើម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការប្រយុទ្ធតស៊ូ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់ទាហានថៃ។ ហើយវីរភាពដ៏អង់អាចក្លាហាន របស់វីរកងទ័ព ដើម្បីបុព្វហេតុការពារជាតិមាតុភូមិនេះ គឺជាគំរូដ៏ល្អឯកសម្រាប់យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានេះ ។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំខេត្តប៉ៃលិន ក៏សូមឧទ្ទិសបួងសួងជួនដល់ដួងវិញ្ញាណក្ខន្ធ លោកពលទោ សែម សៀវហុង សូមឱ្យបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ហើយដើម្បីឱ្យស័ក្តិសមចំពោះការលះបង់ដ៏ធំធេងនេះ រាល់ការចំណាយក្នុងការប្រារព្ធធ្វើពិធីបុណ្យឈាបណកិច្ច ដើម្បីឧទ្ទិសកុសលផលបុណ្យ ចំពោះលោក ពលទោ សែម សៀវហុង គឺលោកជំទាវអភិបាលខេត្ត ក្នុងនាមជាបងមួយរូបក្នុងគ្រួសារ គឺជាអ្នកធានារ៉ាប់រងទាំងអស់ ៕



ចែករំលែកព័តមាននេះ