ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ប៉ុស្តិ៍ទួលសង្កែ​ចាប់​ខ្លួន​ជនស​ង្ស័យ​​៣នាក់ ពាក់​ព័ន្ធ​​ឆក់​ខ្សែ​​.ក និង​វាយ​​ប្លន់​​យក​ម៉ូតូ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​០៣​នាក់​​ ត្រូវបាន​សមត្ថកិច្ច​​ប៉ុស្តិ៍ទួល​សង្កែ​​ចាប់ខ្លួន​ កាល​ពី​វេលា​ម៉ោង​​១០​ព្រឹក​​ថ្ងៃទី​​២០​​ កុម្ភៈ ២០១៤ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួលសង្កែ ខណ្ឌប្ញស្សី​កែវ បន្ទាប់​ពី​ពូក​គេធ្វើសកម្ម​ភាព​​ឆក់​ខ្សែ​​.ក និង​វាយ​​ប្លន់​​យក​ម៉ូតូ​មួយ​គ្រឿងកាល​ពី​យប់​ថ្ងៃម្សិល​មិញ​ ។​

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​០៣​នាក់​​ ត្រូវបាន​សមត្ថកិច្ច​​ប៉ុស្តិ៍ទួល​សង្កែ​​ឃាត់ខ្លួនជាបន្តបន្ទាប់​​​ កាល​ពី​ថ្ងៃទី​​២០​​ កុម្ភៈ ២០១៤ នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួលសង្កែ ខណ្ឌប្ញស្សី​កែវ បន្ទាប់​ពី​ពូក​គេធ្វើសកម្ម​ភាព​​ឆក់​ខ្សែ​​.ក និង​វាយ​​ប្លន់​​យក​ម៉ូតូ​មួយ​គ្រឿងកាល​ពី​យប់​ថ្ងៃម្សិល​មិញ​ ។​

ជន​​សង្ស័យ​​ទី​១​ឈ្មោះ​ ខន ដឿន ហៅ​ស្មាស់ ភេទប្រុស អាយុ​២១​ឆ្នាំ ,ទី​​២​-ឈ្មោះ ចាន់ សុខ​ឃឿន ភេទប្រុស អាយុ​៣៣​ឆ្នាំ ទាំង​ពីរនាក់​មុខរបរ​ដើរ​រើស​អេត​ចាយ ស្នាក់​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ និង​​ទី​​៣-ឈ្មោះ លី ឡាយ អាយុ​២៩ឆ្នាំ ។ ចំណែក​ជន​រងគ្រោះ​​​​ឈ្មោះ ណាក់ វណ្ណា ភេទប្រុស អាយុ២០​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​ផ្សារ​សាំ​ហាំ សង្កាត់​ទួល​សង្កែ​ ខណ្ឌទួល​គោក ជិះ​ម៉ូតូ​ម៉ាក​​និច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាកលេខ​​ភ្នំ​ពេញ​ 1F-1690 ៕