ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ៥​ខែ​ឆ្នាំ​២០១៩​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​១៧០០​លាន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់​១៧០០​លាន​ដុល្លា ។ ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់​១៧០០​លាន​ដុល្លា ។ ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ក្នុង​ជំនួប​សម្ដេច​តេ​ជោ​លោក​ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី (Hidehisa Hironouchi) ឯកអគ្គរាជទូត​ជប៉ុន​ដែល​ត្រូវ​ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​នឹង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​នៅ​ពី​រស​ប្តា​ហ៍​ទៀត ហើយ​ឆ្ពោះទៅ​កាន់​ប្រទេស​ហូ​ឡង់ ដើម្បី​ទទួល​តួនាទី​ថ្មី​ជា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ហូ​ឡង់ ។ លោក​បាន​សម្តែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​ដែល​ឯកឧត្តម​បាន​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​រាជាណាចក្រ​កម្ពុជា​សេដ្ឋកិច្ច​កម្ពុជា​បាន​រីក​ចម្រើន និង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទី​បំផុត​ក្នុង​នោះ​មាន​កំណើន​យ៉ាង​ខ្លាំង​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ។

ក្នុង​ន័យ​នេះ​លោក​បាន​សូម​គោរព​សំដែង​នូវ​ការ​គោរព និង​កោតសរសើរ​ដល់​វីរភាព​នៃ​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ។ ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯក ឧត្តម ហ៊ី​ដេ​ហ៊ី​ហ្សា ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នា​រយៈពេល​កន្លង​មកនេះ ។

សម្ដេច​បាន​មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ការ​វិនិយោគ​ពាណិជ្ជកម្ម​ក៏​ដូច​ជា ទេសចរណ៍​ដែល​បាន​កើនឡើង​យ៉ាង​ខ្លាំង​នោះ​សោត គឺ​ទទួល​បាន​អំពី​ការ​ប្រឹងប្រែង​របស់ ឯកឧត្តម​អគ្គរាជទូត​ជប៉ុន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ចំណែក​យ៉ាង​ធំ​នៅ​ក្នុង​បញ្ហា​នេះ ជាក់ស្ដែង​ជា​លទ្ធផល​នៃ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ កាលពី​ឆ្នាំ​២០១៨ , ជប៉ុន​នាំ​ចូល​មក​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​៤៤០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ​ក្នុង​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ​ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​យើង​ចំនួន​៤៤០​លាន​ដុល្លារ ស្រេច​ទៅ​ហើយ ។

ដោយឡែក​នៅ​ឆ្នាំ​២០១៨ កម្ពុជា​បាន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០០​លាន​ដុល្លា​អា​មេ​រិ​ក ។ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​វិញ រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​បាន​កើនឡើង​ដល់​១៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក នេះ គឺជា​ជោគជ័យ​ដ៏​ធំ​នៅ​ក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ។ ក្នុង​ន័យ​នេះ សម្ដេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​សារ​ជា​ថ្មី​ជូន​ចំពោះ​ឯកអគ្គរាជទូត ហើយ​ក៏​បាន​ជូនពរ​ឯកអគ្គរាជទូត​ក្នុង​បេសកកម្ម​ថ្មី​របស់​លោក​ទៅ​កាន់​ប្រទេស​ហូ​ឡង់​បាន​ទទួល​ជោគជ័យ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ