ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi លក់​សណ្តែកដី​ឱ្យ Neymar ចោលក្លិបយក្ស១នេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​បញ្ចុះបញ្ចូល Neymar ជា​លក្ខណៈ​ឯកជន ឱ្យ​ច្រាន​ចោលការ​ទៅ​លេង​នៅ…

តាម​ប្រភព​ព័ត៌មាន Metro បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​បញ្ចុះបញ្ចូល Neymar ជា​លក្ខណៈ​ឯកជន ឱ្យ​ច្រាន​ចោលការ​ទៅ​លេង​នៅ Real Madrid ហើយ​មក​លេង​នៅ​ក្លិប​ចាស់ Barcelona វិញ​។ នេះ​គឺជា​អ្វី​ដែល​ប្រភព​ព័ត៌មាន​នៅ​អេ​ស្ប៉ា​ញ​បាន​ចុះ​ផ្សាយ ដែល Metro បាន​យក​មក​ចុះ​ផ្សាយ​បន្ត​។

កីឡាករ​ប្រេ​ស៊ិ​ល​រូប​នេះ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា ចង់​ចាក​ចេញពី​ក្លិប​អ្នកមាន​បារាំង PSG មុន​ពេល​ចប់​រដូវ​កាល​ទិញ​ដូរ​កីឡាករ ហើយ​នៅ​ពេល​នេះ ក្លិប​ក៏​បាន​បើកដៃ​ឱ្យ​ចាកចេញ​។

ក្លិប​អ្នកមាន​បុណ្យ Barcelona មាន​បំណង​ចង់បាន​កីឡាករ​ចាស់​របស់​ខ្លួន​ដែរ តែ​គ្មាន​លុយ​ព្រោះ​លក់​កីឡាករ​ប្រេ​ស៊ី​ល Philippe Coutinho មិន​ចេញ​ ។ ចំណែក​ក្លិប​អធិរាជ​ស Real Madrid វិញ ក្រោយ​ពី​ទិញ​យក Paul Pogba ពី Manchester United មិន​បាន ក៏​បាន​ទិញ​យក Eden Hazard និង កំពុង​តែ​សម្លឹង​មើល Neymar មិន​ដាក់​ភ្នែក​។

តាម​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា Messi កំពុង​តែ​បញ្ចុះបញ្ចូល Neymar ឱ្យ​បដិសេធ Real Madrid​។ នេះ​ក៏​ព្រោះតែ​ភាព​ជិត​ស្និទ្ធ​រវាង​អ្នក​ទាំង​ពីរ ត្រូវ​បាន​គ្រប់​គ្នា​ដឹង​ថា ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​អ៊ីចឹង​ ។ គេ​ក៏​បានដឹង​ថា Messi ក៏​បាន​ជួយ​និយាយ​ឱ្យ Neymar ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្លិប​ផង​ដែរ​ តែ​នៅ​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​វាសនា Neymar នឹង​ទៅ​ជា​យ៉ាងណា​៕

ប្រភព ៖ Metro , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ