ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅវាលស្រែ ខណៈដើរទៅប៉ះខ្សែលួសដែលគេរាយឆក់កណ្តុរកាលពីវេលាម៉ោង១០ និង២៥នាទីយប់ថ្ងៃទី១៩ កុម្ភៈ ២០១៤ ស្ថិតនៅចំណុចស្រែប្រាំងខាងក្រោយភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះវៃ រស្មី អាយុ២២ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកម្ចាស់ស្រែដែលរាយលួសឆក់កណ្តុរនោះ គឺជាឪពុកមារបស់ជនរងគ្រោះឈ្មោះសុខ ប៊ុនធឿន អាយុ៣៨ឆ្នាំ ។ ប្រភពបានបន្តថា កន្លងមកនៅពេលយប់ជនរងគ្រោះតែងតែទៅវាលស្រែខាងក្រោយភូមិ ដើម្បីទៅសុំសត្វកណ្តុរពីអ្នកធ្វើស្រែដែលឆក់បានយកមកធ្វើហូប ស្រាប់តែនៅថ្ងៃកើតហេតុនោះ ក៏បានឆក់ស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ