ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ឈ្មោះ​ពីរោះ​ពិតជា​លើក​សម្រស់​នៃ​ជីវិត

4 ឆ្នាំ មុន

ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ…

ទ្រឹស្តី​របស់​អ្នកប្រាជ្ញ​បាន​លើក​ឡើង​ថា មនុស្ស​ល្អ​បើ​ទោះជា​ត្រូវ​ស្លាប់​ទៅ​ក៏​ដោយ ប៉ុន្តែ​មច្ចុរាជ​មិន​អាច​សម្លាប់​ឈ្មោះ​របស់​គេ​បាន​ឡើយ ពីព្រោះ​ថា ឈ្មោះ​របស់​យើង​បាន​មក​ពី​លោក​អ្នក​ដ៏​មានគុណ​របស់​យើង កេរ្តិ៍ឈ្មោះ​របស់​យើង​បាន​មក​ពី​សេចក្តី​ល្អ​របស់​យើង​។ ហេតុ​ដូច្នេះ​បំណាច់​មានបុណ្យ​បាន​កើតជា​មនុស្ស​គួរតែ​បាន​ឈ្មោះ​មួយ​ដែល​មាន​ន័យ​ពីរោះពិសា​ដើម្បី​ទុក​នៅ​ពេល​ដែល​ស្លាប់​ទៅ​វិញ សល់​នៅ​ឈ្មោះ​នេះ​តំណាង​ឱ្យ​អំពើ​ល្អជា​ផលប្រយោជន៍​ដែល​ខ្លួន​បាន​កសាង​ទុក​មក ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ធន​- (​ធុន​) ឈ្មោះ​នេះ​មាន​ន័យ​ថា ទ្រព្យសម្បត្តិ ជា​ប្រភេទ​មនុស្ស​អ្នកមាន​ទ្រព្យ​ច្រើន ស័ក្តិសម​នឹង​ឈ្មោះ​កូនប្រុស ។

ធនិត​- នាម​កូនប្រុស ជា​មនុស្ស​ម៉ត់ចត់​នឹង​សេដ្ឋកិច្ច​គ្រួសារ ជា​អ្នក​ប្រកាន់ខ្ជាប់​នូវ​ការ​ចំណាយ និង​ប្រាក់​ចំណូល​ច្បាស់លាស់ គឺ​មិន​បណ្តែតបណ្តោយ​ឱ្យ​ជីវិត​គ្រួសារ​ធ្លាក់​ដុនដាប​ឡើយ ។

ធ​និ​តា​- ជា​នាម​កូនស្រី​ដែល​មាន​ន័យ​សេចក្តី​ដូច​គ្នា​នឹង​ធនិត​ដែរ ។

ធនិន​- គឺជា​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន មាន​ខ្ញុំបម្រើ​ស្រី​ប្រុស​ច្រើន ។ បុរស​ណា​មានឈ្មោះ​នេះ​នឹង​បានជា​ថៅកែ​ធំ ។

ធា​រា​- បុរស​-​នារី​ដែល​ដូ​ល​ចិត្តការ​មូល​មិត្ត​គ្នា ជា​អ្នក​ចូល​ចិត្ត​អ្វី​ដែល​សប្បាយ​ៗ ។ ប្រុស​ស្រី​ណា​មានឈ្មោះ​នេះ​ច្រើន​តែ​ជា​មនុស្ស​មាន​អំណាច​ធំ ។ (​ដោយ​សាន សា​រិ​ន​) នៅ​មាន​ត​…

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ