ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រួមគ្នាថែរក្សាវប្បធម៌ខ្មែរ! ​បង្ហាញសមុច្ច័យបុរាណថ្មីជិត៤០ ឲ្យសាធារណជនទស្សនា​

1 នាទី មុន

ខេត្តសៀមរាប៖ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានរៀបចំការផ្លាស់ប្តូរ និងបង្ហាញសមុច្ច័យប្រពៃណីបុរាណចំនួន ៣៥ ដែលរួមមានសម្លៀកបំពាក់ប្រភេទអាវ សំពត់ និងកន្សែង ដើម្បីបង្ហាញសាធារណជនបានស្គាល់នូវសិល្បៈ និងវប្បធម៌ខ្មែរ។…

ខេត្តសៀមរាប៖ សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី បានរៀបចំការផ្លាស់ប្តូរ និងបង្ហាញសមុច្ច័យប្រពៃណីបុរាណចំនួន ៣៥ ដែលរួមមានសម្លៀកបំពាក់ប្រភេទអាវ សំពត់ និងកន្សែង ដើម្បីបង្ហាញសាធារណជនបានស្គាល់នូវសិល្បៈ និងវប្បធម៌ខ្មែរ។

​សារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ដឹកនាំដោយលោក សែន គឹមស៊ុន នាយករងស្តីទី ជាអ្នករៀបចំ និងរៀបរាប់អំពីសារៈសំខាន់នៃសមុច្ច័យនីមួយៗ។

ការតាំងបង្ហាញនេះ ត្រូវបានរៀបចំនៅសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងនៅក្បែររង្វង់មូលផ្លូវ៣០ វិថីសម្តេចវិបុលបញ្ញា សុខ អាន ភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ការទស្សនាសមុច្ច័យអាចធ្វើបានរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ (សម្រាកថ្ងៃអង្គារ) ពេលម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ៤ រសៀល។ សមុច្ច័យទាំងនេះ ត្រូវបានបរិច្ចាគក្នុងឆ្នាំ២០២៤ និងមុនឆ្នាំ២០២៤។

ការតាំងបង្ហាញសមុច្ច័យនេះ មានគោលបំណងសំខាន់ក្នុងការអភិរក្សវប្បធម៌ប្រពៃណី និងបង្ហាញឲ្យយុវជនជាតិបានយល់ដឹង និងមានចំណាប់អារម្មណ៍ចំពោះសិល្បៈសម្លៀកបំពាក់បុរាណខ្មែរ។

​សូមជម្រាបជូនថា សមុច្ច័យទាំងនេះបានបរិច្ចាគដោយសប្បុរសជន ព្រះចៅអធិការវត្ត និងគណៈកម្មការវត្តពីខេត្តតាកែវ រាជធានីភ្នំពេញ និងសៀមរាប។ ក្រុមការងារសារមន្ទីរ បានទៅទទួលនូវសម្លៀកបំពាក់ដ៏មានតម្លៃផ្នែកវប្បធម៌ និងធ្វើការរៀបចំ ដាក់តាំងជាស្ថាពរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ