ស្នាយន្ត អាវុធដ៏ពិសេសសម្រាប់ការពារដែនដីអាណាចក្រអង្គរ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ អាណាចក្រអង្គរមានទឹកដីធំល្វឹងល្វើយក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ព្រមទាំងសេដ្ឋកិច្ចរុងរឿង រហូតក្លាយខ្លួនជាមហាអាណាចក្រក្នុងតំបន់អាស៊ីអាគ្នេយ៍ នាសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៥ ។ ចំពោះវិស័យការពារជាតិបានកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងរឹងមាំ ទាំងផ្នែកកម្លាំងទ័ព ទាំងផ្នែកសព្វាវុធ ក្នុងនោះបានផលិតស្នាយន្តដ៏ពិសេសទៀតផង ។
បើតាមវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដើម្បីការពារអាណាចក្រ ការពារបូរណភាពដែនដី អាណាចក្រអង្គរបានពង្រឹងវិស័យកងទ័ពយ៉ាងខ្លាំងសម្បើម មានទាំងកងទ័ពជើងគោក និងកងទ័ពជើងទឹក ។ សម្រាប់ជួរកងទ័ព មានកងទ័ពសំពៅ កងទ័ពទូក កងទ័ពដំរី កងទ័ពសេះ កងទ័ពរទេះ កងទ័ពថ្មើរជើង កងទ័ពសម្ព័ន្ធមិត្ត កងទ័ពស៊ីឈ្នួល និងកងទ័ពដែលជាសត្រូវបានចុះចូល ។
សម្រាប់អាវុធយុទ្ធភណ្ឌវិញ អាណាចក្រអង្គរផលិតគ្រឿងអាវុធពីលោហៈជាច្រើន ដូចជា អាចក្រោះ ដាវ លំពែង ខែល ព្រួញ ស្នា និងរឹតតែពិសេសក៏មានស្នាយន្តទៀតផង ។
ស្នាយន្ដរបស់អាណាចក្រអង្គរ មានប្រភេទស្នាយន្ដដាក់លើដំរី និងស្នាយន្តដាក់លើដី ។
ភស្ដុតាងសព្វាវុធទាំងអស់ អាចមើលឃើញតាមរយៈចម្លាក់ឆ្លាក់នៅប្រាសាទបាយន្ត និង ប្រាសាទបន្ទាយឆ្មារ ៕

















ចែករំលែកព័តមាននេះ