ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនមន្ត្រីចូល​និវត្តន៍មាន​ឥទ្ធិពល​ម្នាក់នៅ​ខេត្តបាត់​ដំបង ស្រវឹង​បោះពួយ​រថយន្តបុក​តូបលក់​សាំងឆេះ​ផ្អើលទាំង​យប់

11 ឆ្នាំ មុន

ខេត្តបាត់​ដំបង ​៖​ យុវ​ជន​ម្នាក់​​ដែល​​គេ​ស្គាល់​ថា ជា​កូន​ប្រុស​របស់​មន្រ្តី​ចូល​និវត្តន៍​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​ ​ហើយ​​ដែល​សង្ស័យ​ថា​​ស្រវឹង​ដល់​​កម្រិត​​ បាន​បើក​រថយន្ត​បុក​តូប​អ្នក​លក់​​​ទំនិញ​​​រាយ​​រង​ ​​និង​លក់​សាំង​ដប​ ​បង្ក​ឲ្យ​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​តូប​អស់​គ្មាន​សល់​​ ព្រម​ទាំង​​ឆេះ​របួស​ស្រ្តី​ម្ចាស់​តូប​ម្នាក់ កាល​ពី​វេលា​ម៉ោង​​៩និង​២០​នាទី​យប់​ថ្ងៃ​ទី១៨ កុម្ភៈ​ ​នៅ​​​​​​មុខ​ក្លិប​រា​ត្រី​ស្ដា​ឡាយ ស្ថិត​​ក្នុង​ភូមិ​អូរ​តា​គា​ំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់​ដំបង ​។

ខេត្តបាត់​ដំបង ​៖​ យុវ​ជន​ម្នាក់​​ដែល​​គេ​ស្គាល់​ថា ជា​កូន​ប្រុស​របស់​មន្រ្តី​ចូល​និវត្តន៍​​ដ៏​មាន​ឥទ្ធិពល​ម្នាក់​​ ​ហើយ​​ដែល​សង្ស័យ​ថា​​ស្រវឹង​ដល់​​កម្រិត​​ បាន​បើក​រថយន្ត​បុក​តូប​អ្នក​លក់​​​ទំនិញ​​​រាយ​​រង​ ​​និង​លក់​សាំង​ដប​ ​បង្ក​ឲ្យ​មាន​អគ្គិ​ភ័យ​ឆាប​ឆេះ​តូប​អស់​គ្មាន​សល់​​ ព្រម​ទាំង​​ឆេះ​របួស​ស្រ្តី​ម្ចាស់​តូប​ម្នាក់ កាល​ពី​វេលា​ម៉ោង​​៩និង​២០​នាទី​យប់​ថ្ងៃ​ទី១៨ កុម្ភៈ​ ​នៅ​​​​​​មុខ​ក្លិប​រា​ត្រី​ស្ដា​ឡាយ ស្ថិត​​ក្នុង​ភូមិ​អូរ​តា​គា​ំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់​ដំបង ​។

សមត្ថ​កិច្ច​ដែល​ចុះ​អន្ត​រាគមន៍​និយាយ​ថា ​អគ្គិ​ភ័យ​នេះ​បង្ក​ឡើង​ដោយ​សារ​រថយន្ត​ម៉ាក​ISUZU trouper ពណ៌​សម្បក​ឪ​ឡឹក​ ​ពាក់​ស្លាក​លេខ​រដ្ឋស​​ភា​២-០៣៥ របស់​លោក​ទេស ហ៊ាញ ​មន្រ្តី​ចូល​និវត្តន៍​ ហើយ​ត្រូវ​កូន​ប្រុស​ដែល​ស្រវឹង​ដល់​​​កម្រិត​​បើ​កបុក​តូប​លក់​សាំង ។ ប្រភព​ដដែល​ថា ស្រ្តីវ​័យ​ជាង​៤០​ឆ្នា​ំម្នាក់​ឈ្មោះ​អេង ​ដែល​ជា​​​ម្ចាស់​តូប​​បាន​រង​របួស​ដោយ​អគ្គិ​ភ័យ​នេះ​ ​ហើយ​ត្រូវ​សាច់​ញាតិប​ញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ភា្លមៗ​ដែរ​ ។ ប៉ុន្តែ​រថយន្ត​បង្ក​បាន​បើក​រត់​​ទាន់​ពេល​យក​​​ទៅ​លាក់​ទុក​ក្នុង​ផ្ទះ ហើ​យត្រូវ​លោក​ទេស ​ហ៊ាញ ជា​​ឪពុក​​ចេញ​​មក​​​រា​​រាំង​​មិន​​ឲ្យ​​សមត្ថ​​កិច្ច​​ចូល​​សួរ​នាំ​កូន​ប្រុស​​និង​ពិនិត្យ​រថយន្ត​ដែល​បង្ក​នោះ​ទេ ​គឺ​ធ្វើ​​ឱ្យ​នគរ​បាល​​ខក​ចិត្ត​​ស្តូក​តែ​ម្តង ​។

តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា ​កូន​ប្រុស​លោក​ទេស ហ៊ាញ​ បាន​បើក​រថយន្ត​មក​ពី​ទិស​ខាង​កើត​តាម​សួន​ច្បារ​នាគ​បាញ់​ទឹក​ក្នុង​ល្បឿន​យ៉ាង​លឿន ​​លុះ​មក​ដល់​ចំណុច​​ខាង​លើ​​ ដែល​​ជា​ផ្លូវ​កោង​ខ្លាំង​​បត់​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​តូប​លក់​​ទំនិញ​ ​និង​លក់​សាំង​បង្ក​ឲ្យ​មាន​អគ្គិ​ភ័យ​តែ​ម្ដង ។ ​សាក្សី​បន្ត​ថា​ រថយន្ត​បង្ក​នោះ​ក៏​ត្រូវ​​ភ្លើង​​​ឆាប​ឆេះ​ដែរ ដោយ​សារ​​តែ​សាំង​បាច​សាច​លើ ។ រីឯ​អី​វ៉ាន់​និង​សាំង​ត្រូវ​​​ភ្លើង​​​ឆេះ​អស់​គ្មាន​សល់ ប៉ុន្តែ​មិន​​បាន​​រាល​ដាល​ដល់​លំ​នៅ​ឋាន​នៅ​​ក្បែរ​នោះ​ទេ​​ ​ដោយ​​សារ​តែ​បាន​ក្រុម​សន្តិ​សុខ​ក្លិប​ស្ដា​ឡាយ​​ប្រើប​ំពង់​ឧស្ម័នជ​ួ​យ​បាញ់​ពន្លត់ ​ខណៈ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​របស់​សមត្ថ​កិច្ច​ត្រៀម​ចេញ​អន្ត​រាគមន៍​ដែរ ​។ កោះ​សន្តិ​ភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ទេស ហ៊ាញ ​បាន​ទេ​ជុំ​វិញ​បញ្ហា​នេះ​ ។ ​ប៉ុន្តែ​តាម​ការ​ស្រង់​​សម្តី​​សមត្ថ​កិច្ច​បា​​ននិយាយ​ថា ពេល​ដែល​សមត្ថ​កិច្ច​ដេ​ញតា​មរថ​យន្ត​បង្ក​នេះ​ដល់​ផ្ទះ ​​បាន​ឃើញ​​លោក​ទេស ហ៊ាញ និង​ភរិយា​ ​​ចេញ​មក​រា​រាំង​នៅ​ខាង​មុខ​របង​ផ្ទះ ​ហើយ​និយាយ​ថា​ លោក​មិន​ឲ្យ​យករ​ថយន្ត ឬ​ឃាត់​ខ្លួន​កូន​ប្រុស​លោក​ទេ ដោយ​​​សន្យា​ថា លោក​នឹង​ធា​នា​ចេញ​មុខ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ​។

សមត្ថ​កិច្ច​បាន​ដក​ថយ​​ដោយ​គ្មាន​​​​អល់​អែក​ និង​​ដោយ​គ្មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប​​​់​ភ្លាម​ៗ​​ឡើយ ក្រោយ​ពី​ស្ដាប់​លោក​ទេស ​ហ៊ាញ ​ពន្យល់​បែប​នេះ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំ​ង​ចំពោះ​ការ​អនុ​វត្ត​​ច្បាប់​​ពុំ​​គ្មាន​តម្លា​ភាព ។ ​មតិ​ខ្លះ​និយាយ​ថា​ ការ​អនុ​វត្ត​​ច្បាប់​របស់​សមត្ថ​​កិច្ច​ទៅ​លើ​អ្នក​មាន​អំណាច​នៅ​តែ​គ្មាន​ប្រសិទ្ធ​ភាព ​ដោយ​កន្លែង​​ដដែល​​ ​បើ​ទោះ​ជា​ដឹង​ថា អ្នក​មាន​អំណាច​នោះ​មាន​កំហុស​យ៉ាង​ណា​​ក្ដី ​។ រីឯ​ប្រជា​ពល​រដ្ឋ​ទន់​ខ្សោ​យមិន​អាច​គេច​ផុត​ពី​ច្បាប់​ឡើយ ​សូម្បី​តែ​មាន​កំហុស​តិចតួច​ក្ដី​​ច្បាស់​​ជា​​ទាញ​ក​អាវ​​បោះ​ដាក់​រថយន្ត​មិន​ខាន​​ ។ ទោះ​ជា​យ៉ាង​ណា​រហូត​មក​ដល់​ពេល​នេះ​ គេ​​​​នៅ​​មិន​ទាន់​ដឹង​ថា​ភាគី​ទាំង​២​ជួប​គ្នា​ដោះ​​​ស្រា​យ​បែប​​​ណា​​​ហើយ​នោះ​ទេ​ បើ​ទោះ​ជា​ករណី​នេះ​ត្រូវ​ធា​នា​ខុស​ត្រូវ​ដោយ​​លោក​ទេស ហ៊ាញ ដែល​ជា​ភាគី​បង្ក​ក្ដី ​៕