ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងអយ្យ​ការ​ហៅ​មេ​តុងទីន​ចូល​បំភ្លឺ​រួច​ដោះ​លែង​វិញ ត្រូ​វកូន​តុង​ទីន​ជាង​ ១០​នាក់​ មិន​ព្រម​ឡោម​ព័ន្ធ​ទាម​ទារ​នាំ​ទៅ​ខណ្ឌ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​មេតុង​ទីន​ម្នាក់​ត្រូវ​បាន​តំណាង​អយ្យ​ការ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​រឿង​លុយ​កាក់​ កាល​ពី​ម៉ោង​ ២រសៀល​ ថ្ងៃទី​១៩​ កុម្ភៈ​ ២០១៤​​។ បុរស​ជា​មេ​តុង​ទីន​ខាង​លើ​មាន​ឈ្មោះ មុត កុសល​ អាយុ​ ៥១​ឆ្នាំ​ មុខ​របរ​ជា​អ្នក​លក់​ដូរ​នៅ​ផ្សារ​ជេន​ជូរី​ផ្លាហ្សា​ ស្នាក់​នៅ​ផ្ទះ​លេខ​២៤៩ថ​ ភូមិ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែនសុខ​។

រហូត​មក​ដល់​វេលា​ម៉ោង​ ៦ល្ងាច​ ថ្ងៃ​ដដែល​ តំណាង​អយ្យការ​សួរ​ចប់​ បាន​អនុញ្ញាត​ឲ្យ​មេ​តុង​ទីន​រូប​នោះ ត្រលប់​ទៅ​ផ្ទះ​វិញ​ តែ​ត្រូវ​កូន​តុង​ទីន​ជាង​ ១០​នាក់​ បាន​ធ្វើ​ការ​ឡោម​ទ័ព្ធ​ឃាត់​មិ​នព្រម​ឲ្យ​ទៅ​ណា​ឡើយ​ ដោយ​ពួក​គេ​ទាម​ទារ​នាំ​ខ្លួន​បុរស​ជា​មេ​តុង​ទីន​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណៈដែល​សមត្ថ​កិច្ច​ខណ្ឌ​ ៧មករា​ និង​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ក៏​មិន​ហ៊ាន​ឃាត់​ខ្លួន​ដែរ​ ព្រោះ​ព្រះ​រាជអាជ្ញារ​បាន​អនុញ្ញាតិ​ដោះ​លែង​ហើយ​។

គួរ​បញ្ជាក់ថា​ ការ​ឡោម​ព័ន្ធ​មេ​តុង​ទីន​ពីសំណាក់​កូន​តុង​ទីន​នេះ បាន​បន្ត​រហូត​ដល់​វេលា​ម៉ោង​ជាង​ ៧យប់​ ក៏​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ​៕