ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយលុក​លើ​អុីដ​លី​ប ​ស្លា.ប់​យុទ្ធ​ជន​៦១​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១១​សីហា​វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​មួយ នា​ភាគ​ពាយ័ព្យ​ប្រទេស ដែល​នោះ​ជា​ជោគជ័យ​ដំបូង​ក្នុង​ការ​វាយលុក​របស់​ខ្លួន ក្នុង​ខេត្ត​អុី​ដ​លី​ប​ដែល​នៅ​ទីនោះ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​នាក់​។ ម្យ៉ាងវិញទៀត​មី​ស៊ីល​ការពារ​អាកាស​រុ​ស្ស៊ីបាន​បាញ់​នា​ពេល​ព្រលប់ ប្រឆាំង​បណ្ដា​ដ្រូ​ន​ដែល​ហោះ​មក​ពី​ទីតាំង​កាន់កាប់​ដោយ​ពួក​ជី​ហា​ដ សំដៅ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី…

ប្រទេស​ស៊ីរី ៖ កងទ័ព​ស៊ី​រី​កាលពី​ថ្ងៃ​ទី​១១​សីហា​វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​មួយ នា​ភាគ​ពាយ័ព្យ​ប្រទេស ដែល​នោះ​ជា​ជោគជ័យ​ដំបូង​ក្នុង​ការ​វាយលុក​របស់​ខ្លួន ក្នុង​ខេត្ត​អុី​ដ​លី​ប​ដែល​នៅ​ទីនោះ ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​នាក់​។

ម្យ៉ាងវិញទៀត​មី​ស៊ីល​ការពារ​អាកាស​រុ​ស្ស៊ីបាន​បាញ់​នា​ពេល​ព្រលប់ ប្រឆាំង​បណ្ដា​ដ្រូ​ន​ដែល​ហោះ​មក​ពី​ទីតាំង​កាន់កាប់​ដោយ​ពួក​ជី​ហា​ដ សំដៅ​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​រុ​ស្ស៊ី ​HMEIMIM ក្នុង​ខេត្ត​ឡា​តា​គី​យ៉េ​ជិតខាង​។ នេះ​ជា​ការ​អះអាង​របស់​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​។

ខេត្ត​អុីដ​លី​ប​នា​ភាគ​ពាយ័ព្យ​ស៊ី​រី​និង​មូលដ្ឋាន​ជា​ច្រើន​ដែល​នៅ​ក្បែរ​គ្នា ដែល​ស្ថិត​ក្នុង​ដៃ​ពួក​ជី​ហា​ដ​និង​ក្រុម​ឧទ្ទាម​ឯទៀត​ៗ​ក្នុង​ខេត្ត​ជិតខាង​ហា​ម៉ា អា​ឡែ​ប​និង​ឡា​តា​គី​យ៉េ សុទ្ធតែ​ជា​គោលដៅ​នៃ​ការ​ទម្លាក់​គ្រាបបែក​និង​ការ​បាញ់​ផ្លោង​ដោយ​កាំភ្លើង​ធំ​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​ជាង​៣​ខែ​មក​ហើយ ពី​សំណាក់​របប​ស៊ី​រី​និង​សម្ព័ន្ធមិត្ត​រុ​ស្ស៊ី​។

យោង​តាម​លោក​រ៉ា​មី​អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន នាយក​របស់​OSDH​ថា កងទ័ព​ស៊ី​រី​ដណ្ដើម​កាន់កាប់​នា​ព្រឹក​ព្រហាម មូលដ្ឋាន​អាល់​ហា​ប៊ីត នា​ភាគ​ខាងត្បូង​ខេត្ត​អី​ុ​ដ​លី​ប ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម ប្រឆាំង​ក្រុម​ជី​ហា​ដ​HAYAT TAHRIR AL CHAM ជា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី ព្រមទាំង​ក្រុម​ឧទ្ទាម​ដទៃ​ៗ​ទៀត​។ នោះ​ជា​មូលដ្ឋាន​ដំបូង​ដែល​កងកម្លាំង​ស៊ី​រី​វាយ​ដណ្ដើម​យក​បាន​ក្នុង​ខេត្ត​អី​ុ​ដ​លី​ប តាំងពី​ចាប់ផ្ដើម​ការ​វាយលុក​ពី​ដំណាច់​ខែមេសា​មក​។

ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នៅ​អុី​ដ​លី​ប​នា​ថ្ងៃ​ទី​១១​សីហា បណ្ដាល​ឲ្យ​យុទ្ធ​ជន​ទាំង​សងខាង​ស្លាប់​៦១​នាក់ ក្នុង​នោះ​មាន​ទាហាន​ស៊ី​រី​២១​នាក់ និង​យុទ្ធ​ជន​ឧទ្ទាម​៤០​នាក់​។ យោង​តាម់​OSDH​ថា មុន​នេះ​យុទ្ធ​ជន​ដល់​៧០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ