ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ក្វា​ន់​ដូ​ ITF​ ត្រៀម​ជើង​ខ្លាំង​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ៖ សហព័ន្ធ​កីឡា​តេ​ក្វា​ន់ដូ ​ITF(International Taekwondo Federation)​កម្ពុជា បាន​បង្ហាញ​សមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន​ចំនួន​១៦​រូប​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៤​នៅ​ទីក្រុង​ប្លូ​វ​ឌី​វ​(Plovdiv)​ប្រទេស​ប៊ុល​ហ្គា​រី​។ លោក កែវ…

រាជធានី​ភ្នំពេញ ៖ ៖ សហព័ន្ធ​កីឡា​តេ​ក្វា​ន់ដូ ​ITF(International Taekwondo Federation)​កម្ពុជា បាន​បង្ហាញ​សមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន​ចំនួន​១៦​រូប​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៤​នៅ​ទីក្រុង​ប្លូ​វ​ឌី​វ​(Plovdiv)​ប្រទេស​ប៊ុល​ហ្គា​រី​។

លោក កែវ រ៉េ​មី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ITF​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រៀម​បញ្ជូន​កីឡាករ​ជម្រើសជាតិ​៧​រូប​ក្នុង​នោះ​នារី​១​រូប កីឡាករ​ថ្នាល​៧​រូប​មាន​នារី​១​រូប​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ប៊ុល​ហ្គា​រី​ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​៣០​សីហា ។ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​រូប​នេះ​បាន​បង្ហាញ​ពី​ការ​ជឿជាក់​ថា កម្ពុជា​នឹង​ដណ្ដើម​បាន​ចំណាត់ថ្នាក់​ល្អ ទោះ​ការ​ប្រកួត​នេះ​មាន​បណ្ដា​ប្រទេស​រហូត​ដល់​ទៅ​ជាង​៧០​ចូលរួម​ក៏​ដោយ​។

លោក​មានការ​ជឿជាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​តែ​៧០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​វិញ្ញាសា​មេ​គុន​និង​វិញ្ញាសា​សម្ដែង​បច្ចេកទេស​ពិសេស​វិញ​លោក​មានការ​ជឿជាក់​ខ្លាំង ។ លោក​ថ្លែង​បែប​បេះ​នៅ​ក្នុង​ឱកាស​ផ្ដល់​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ចប់​កម្មវិធី​នៅ​ម​ជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កី​ឡ​ដ្ធា​ន​ជាតិ​។

លោក​ប្រធាន​សហព័ន្ធ​រូប​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ថា កាលពី​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ទីក្រុង​ព្យុ​ង​យ៉ាង ប្រទេស​កូរ៉េ​ខាងជើង ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជាង​៧០​ចូលរួម កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ បាន​ន័យ​ថា​លើ​បណ្ដា​ប្រទេស​ជាង​៦០​ទៀត ។ លោក​ថា តេ​ក្វា​ន់ដូ ​ITF​គឺជា​ក្បាច់គុន​របស់​ប្រទេស​កូរ៉េ​ខាងជើង​មាន​អាយុកាល​៥០​ឆ្នាំ​មក​ហើយ ហើយ​នៅ​ពេល​នោះ​ម្ចាស់​ក្បាច់គុន​បាន​សរសើរ​ថា កម្ពុជា​ធ្វើ​បាន​កាន់តែ​ល្អ ។

សព្វ​ថ្ងៃនេះ កម្ពុជា​មាន​លោក​Choi Narm ដែល​ជា​គ្រូធំ​ជនជាតិ​កូរ៉េ​ខាងជើង​កំពុង​តែ​ធ្វើការ​បង្ហាត់​ដល់​កីឡាករ កីឡាការិនី​កម្ពុជា យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ចូលរួម​ប្រកួត​គ្រប់​ព្រឹត្តិការណ៍​នៅ​លើ​ឆាក​អន្តរជាតិ​។

គួរ​បញ្ជាក់​ថា ជាមួយនឹង​ការ​បង្ហាញ​សមត្ថភាព កីឡាករ​-​កីឡាការិនី​ដែល​ត្រៀម​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នេះ​ផង​ដែរ ក៏​មានការ​ប្រគល់​សញ្ញាបត្រ​បញ្ជាក់​ពី​កម្រិត​ខ្សែក្រវាត់​ពិភពលោក​ដល់​កីឡាករ កីឡាការិនី​ចំនួន​៣៣​នាក់ ដោយ​ក្នុង​នោះ​មួយ​រូប​កម្រិត​៥​ដាន់ ក្រៅពី​នោះ​មាន​កម្រិត​៤​ដាន់ កម្រិត​៣​ដាន់ ក​ម្រិ​២​ដាន់​និង​កម្រិត​១​ដាន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ