យោងតាមទិន្នន័យឧស្សាហកម្មនៅក្នុងប្រទេសចិន បានបង្ហាញថា ទីផ្សារលក់រថយន្តប្រភេទទេសចរណ៍ក្នុងប្រទេស មានអត្រាខ្ពស់ប្រចាំខែមករា ជាមួយនឹងបរិមាណលក់បាន១,៨៨លានគ្រឿង ។ សមាគមរថយន្តទេសចរណ៍របស់ចិន បានឱ្យដឹងថា ទីផ្សារលក់របស់រថយន្តប្រភេទសុីដាន SUV, រថយន្តប្រើប្រាស់បានប្រយោជន៍ (MPV) និងរថយន្ត Minivan បានកើនឡើង១០,១% ធៀបនឹងខែធ្នូ ឆ្នាំ២០១៣ ។ ចំណែករបាយការណ៍នៅក្នុងខែធ្នូ ការលក់សម្រេចបាន៣,៧% ច្រើនជាងកម្រិតខ្ពស់បំផុតប្រចាំខែ កាលពីឆ្នាំមុនទៅទៀត ។
លោក Rao Da លេខាទូទៅរបស់សមាគមថ្លែងថា ទីផ្សាររថយន្តកើនឡើង១៧% កាលពីឆ្នាំមុន គឺនៅតែដំណើរការទៅមុខយ៉ាងល្អ ។ លោកបានបកស្រាយថា «ក្រុមថ្មីនៃអ្នកទិញរថយន្ត បាននិងកំពុងធ្វើឱ្យមានដំណើរការនៃកំណើនទីផ្សារ ចាប់តាំងពីត្រីមាសទី៤» ។ លោកបន្តទៀតថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកជាច្រើននៅក្នុងប្រទេសចិន ក្នុងនោះមានតែយីហោ Chang មួយប៉ុណ្ណោះ បានគ្រប់គ្រងលក្ខណៈដែលធ្វើឱ្យខ្លួនជាប់ក្នុងបញ្ជីលំដាប់កំពូលទាំង១០ នៅក្នុងទីផ្សារលក់ប្រចាំខែមករា។ ជាងនេះទៅទៀត លោក Rao បានព្យាករថា ទីផ្សារលក់រថយន្តនឹងបន្តកើនឡើងនៅខែកុម្ភៈនេះ ។
ម្យ៉ាងទៀត បើទុកជាវិស្សមកាលនៃនិទាឃរដូវនេះបានបង្ហាញឱ្យឃើញថា ពាណិជ្ជករជាច្រើនបិទទ្វារផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនមួយសប្តាហ៍យ៉ាងណាក៏ដោយ ចំណែកការកាត់ថ្លៃខ្ពស់ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែមីនា នៅពេលដែលរដូវលក់ដាច់បានមកដល់នោះ ៕
ចែករំលែកព័តមាននេះ