ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សម្លឹង​ការ​ពង្រីក​ទេសចរណ៍​វា.យ​កូន​​ហ្គោ​ល ដើម្បី​បង្កើន​ចំណូល​ពី​បរទេស

2 ម៉ោង មុន

ទីក្រុង​ព្យុ​ង​យ៉ាង ៖ ប្រទេស​កូរ៉េ​ខាងជើង​កំពុង​សម្លឹង​មើល​ការ​ពង្រីក​វិស័យ​ទេសចរណ៍​របស់​ខ្លួន តាម​រយៈ​ការ​អភិវឌ្ឍ​ដែល​ត្រូវ​បាន​ហៅ​ថា «​ទេសចរណ៍​កីឡា​វាយ​កូន​ហ្គោ​ល​» នៅ​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង ដោយ​ផ្តោត​សំខាន់​លើ​ភ្ញៀវ​អន្តរជាតិ​។ យោង​តាម​កាសែត​កូរ៉េ​ខាងត្បូង Chosun Biz…

ទីក្រុង​ព្យុ​ង​យ៉ាង ៖ ប្រទេស​កូរ៉េ​ខាងជើង​កំពុង​សម្លឹង​មើល​ការ​ពង្រីក​វិស័យ​ទេសចរណ៍​របស់​ខ្លួន តាម​រយៈ​ការ​អភិវឌ្ឍ​ដែល​ត្រូវ​បាន​ហៅ​ថា «​ទេសចរណ៍​កីឡា​វាយ​កូន​ហ្គោ​ល​» នៅ​ក្នុង​ទីក្រុង​ព្យុ​ង​យ៉ាង ដោយ​ផ្តោត​សំខាន់​លើ​ភ្ញៀវ​អន្តរជាតិ​។

យោង​តាម​កាសែត​កូរ៉េ​ខាងត្បូង Chosun Biz កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ កីឡា​វាយ​កូន​ហ្គោ​ល​កាន់តែ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង មិន​ត្រឹមតែ​អ្នក​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ទាក់ទាញ​ភ្ញៀវ​ក្រៅ​ស្រុក​ផង​ដែរ​។ ប្រទេស​កូរ៉េ​ខាងជើង​មាន​លក្ខខណ្ឌ​ធម្មជាតិ​អំណោយផល​សម្រាប់​ទេសចរណ៍​វាយ​កូន​ហ្គោ​ល ជាមួយ​ទេសភាព​ដ៏​ស្រស់​ស្អាត អាកាសធាតុ​អំណោយផល​ល្អ ដែល​ជា​គុណសម្បត្តិ​សម្រាប់​ទីក្រុង​ព្យុ​ង​យ៉ាង​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​។

បច្ចុប្បន្ន​កូរ៉េ​ខាងជើង​មាន​ទីលាន​វាយ​កូន​ហ្គោ​ល ២ គឺ​ទីលាន​វាយ​កូន​ហ្គោ​ល​ព្យុ​ង​យ៉ាង និង​ទីលាន​សេ​អូ​សាន (Seosan) ដែល​កំពុង​តែ​ត្រូវ​បាន​បង្កើត​ឡើង​។ ទីលាន​វាយ​កូន​ហ្គោ​ល​ព្យុ​ង​យ៉ាង​មាន​ទីតាំង​ជាប់​បឹង​ថេ​សុង (Taesong) ចម្ងាយ​ប្រហែល ៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​នេះ​។ ទីលាន​មាន​ចំនួន​១៨​ឡូ​មួយ​នេះ មាន​ប្រវែង​ជិត ៦,២​គីឡូម៉ែត្រ និង​អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​២០០​នាក់ និង​ផ្តល់​ជូន​ឧបសគ្គ​ពិបាក​ៗ​យ៉ាងច្រើន គ្រប់​ទម្រង់​សម្រាប់​អ្នកលេង​យ៉ាង​ពេញចិត្ត​។

គួរ​រំលឹក​ថា មុន​ពេល​ដែល​ព្រំដែន​ត្រូវ​បាន​បិទ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ ការ​ប្រកួត​កីឡា​វាយ​កូន​ហ្គោ​ល​អន្តរជាតិ​ទីក្រុង​ព្យុ​ង​យ៉ាង ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ទេសចរណ៍ Lupine របស់​អង់គ្លេស ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​វាយ​កូន​ហ្គោ​ល​ព្យុ​ង​យ៉ាង នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ២០១១ ដល់ ២០១៦​។

ស្រប​តាម​នៅ​ពេល​ថ្មី​ៗ​នេះ ប្រទេស​កូរ៉េ​ខាងជើង​ហាក់ដូចជា​បង្ហាញ​បំណង​ចង់​ពង្រីក​ឧស្សាហកម្ម​ទេសចរណ៍​បរទេស​របស់​ខ្លួន ដែល​ជា​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​រក​ប្រាក់​ចំណូល​ពី​បរទេស និង​អាច​ជៀស​ផុត​ពី​ទណ្ឌកម្ម​នោះ ការ​ពង្រីក និង​អភិវឌ្ឍ​ទេសចរណ៍​កីឡា​វាយ​កូន​ហ្គោ​ល ដែល​ជា​ប្រភេទ​កីឡា​សម្រាប់​បុគ្គល​លំដាប់​អភិជន និង​បង្កើត​ប្រាក់​ចំណូល​ដ៏​ច្រើន​នោះ គឺជា​គោលដៅ​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ