ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​! បេក្ខជន​មាន​បញ្ហា​សុខភាព​២៦​នាក់ តែ​ពួក​គេ​នៅ​បំពេញ​កិច្ចការ​របស់​ខ្លួន​អស់ពី​សមត្ថភាព

10 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំណើ​ការ​ប្រឡង​សំ​ណេ​រ ក្នុង​មណ្ឌល​ទាំង​៨ នៃ​ខេត្តកំពង់ឆ្នាំង មាន​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន ២៦ នាក់ ។…

ខេត្តកំពង់ឆ្នាំង ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១ នៃ​ដំណើ​ការ​ប្រឡង​សំ​ណេ​រ ក្នុង​មណ្ឌល​ទាំង​៨ នៃ​ខេត្តកំពង់ឆ្នាំង មាន​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​សរុប​ចំនួន ២៦ នាក់ ។ នេះ​បើ​យោង​តាម​ផេ​ក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​បាន​ផ្សាយ​នា​មុន​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ។

ដោយឡែក បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ដូច​ខាងក្រោម ៖

-មាន​បញ្ហា​ភ្នែក ដែល​ពិបាក​មើល​ប្រធាន​វិញ្ញាសា ចំនួន ២០ នាក់

-មាន​បញ្ហា​សុខភាព​ដូច​ជា​វិលមុខ មិន​ស្រួលខ្លួន ចំនួន ០៤ នាក់

-មាន​គ្រោះថ្នាក់​ចរាចរណ៍​មុន​ថ្ងៃ​ប្រឡង (​ជិះរទេះ​) ចំនួន ០១ នាក់

-ទើប​វះកាត់​ពោះវៀន​ដុះ​ខ្នែង​បាន ៤ ថ្ងៃ (​មក​ប្រឡង​ដោយ​ព្យួរសេរ៉ូម​) ចំនួន ០១ នាក់​។

ទោះបីជា​មាន​បញ្ហា​សុខភាព​ក្តី ក៏​បេក្ខជន​ទាំងអស់​បាន​មក​ប្រឡង និង​បាន​ខិតខំ​បំពេញ​កិច្ចការ​របស់​ខ្លួន​អស់ពី​សមត្ថភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ