ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជនប្រឡងនៅមណ្ឌលមួយចំនួនមានបញ្ហាសុខភាព តម្រូវឱ្យគ្រូពេទ្យធ្វើការចាក់សេរ៉ូម និងខ្លះត្រូវអនុញ្ញាតឱ្យប្រឡងដោយឡែក

6 ម៉ោង មុន

ខេត្តសៀមរាប ៖ បេក្ខជន​ប្រឡង​នៅ​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ដែល​តម្រូវ​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល ចាក់​សេរ៉ូម ហើយ​បេក្ខជន​ខ្លះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រឡង​ដោយឡែក ។ នេះ​បើ​យោង​តាម​ផេ​ក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​( ACU)…

ខេត្តសៀមរាប ៖ បេក្ខជន​ប្រឡង​នៅ​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ដែល​តម្រូវ​ឱ្យ​គ្រូពេទ្យ​ធ្វើការ​ព្យាបាល ចាក់​សេរ៉ូម ហើយ​បេក្ខជន​ខ្លះ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រឡង​ដោយឡែក ។ នេះ​បើ​យោង​តាម​ផេ​ក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​( ACU) ។

បេក្ខជន​០១​រូប នៅ​មណ្ឌល​បឋម​សិក្សា​មុខ​នាគ មាន​ជម្ងឺគ្រុនឈាម ថ្ងៃ​ទី​៥ ត្រូវ​ដាក់​សេរ៉ូម​មក​ប្រឡង ប្រធាន​មណ្ឌល និង​អនុរក្ស​រៀបចំ​ឈើ​ព្យួរសេរ៉ូម​ឱ្យ​ប្រឡង​ក្នុង​បន្ទប់​ប្រឡង ។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាមុននេះថា ៖ នា​ព្រឹក​ថ្ងៃ​ទី​១ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ​៖ ២៨ សីហា ២០២៥ ត្រូវ​បាន​បញ្ចប់ និង​មិន​មាន​ហេតុការណ៍​ខុស​ប្រក្រតី​កើត​មាន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ