ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ដែល​មាន​វ័យ​ចំណាស់​ជាងគេ និង​មាន​បញ្ហា​ភ្នែក តែ​លោក​នៅ​តែ​តស៊ូ​ចូលរួម​ក្នុង​ការ​ប្រឡង

9 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​ថា ៖ សូម​កោត​ស​សើរ ចំពោះ​បេក្ខជន…

ខេត្តបន្ទាយមានជ័យ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា​នេះ​ថា ៖ សូម​កោត​ស​សើរ ចំពោះ​បេក្ខជន ដែល​មាន​វ័យ​ចំណាស់​ជាងគេ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២៨ សីហា ២០២៥ ។

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​បន្ត​ថា ៖ ទោះបីជា​ស្ថិត​ក្នុង​វ័យ​ចំណាស់ និង​មាន​បញ្ហា​ភ្នែក ប៉ុន្តែ​លោក​នៅ​តែ​មានការ​តស៊ូ​ចូលរួម​ក្នុង​ការ​ប្រឡង ។

ចំពោះ​បេក្ខជន​ឈ្មោះ ឃឹម សាវ៉ា​ន់ ដែល​មាន​តុ​លេខ ២៣០ បន្ទប់​លេខ​១០ នៅ​មណ្ឌល​ប្រឡង​អនុ​វិទ្យាល័យ​ទឹកថ្លា ខេត្តបន្ទាយមានជ័យ​។

សូម​បញ្ជាក់​ថា ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ថ្ងៃ​ទី​១ មាន​បេក្ខជន​អវត្តមាន​ជាង​១​ពាន់​នាក់ និង​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​៤០​នាក់ ក្នុង​នោះ​២​នាក់ បាន​បោះបង់​ការ​ប្រឡង និង​ចាប់​បាន​បេក្ខជន​យក​ទូរស័ព្ទ​ចូល​១​ករណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ