ខេត្តតាកែវ ៖ ថ្មីៗនេះមានបែកធ្លាយករណីព្រះសង្ឃមួយអង្គគង់នៅវត្តឈើទាលទងត្រា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅក្នុងបន្ទប់ជាមួយស្ត្រីម្នាក់ដែលប្រជាពុទ្ធបរិស័ទមានមន្ទិលថាជាស្រីស្នេហ៍។ យ៉ាងណា ក៏ដោយព្រះសង្ឃអង្គនោះបានបញ្ជាក់ថា មិនមែនជាស្រីស្នេហ៍ទេ ប៉ុន្តែជាកូនក្មួយ។
ប្រភពបានរាយការណ៍ថាប្រជាពុទ្ធបរិស័ទភូមិព្រេចជើង, វត្តកំពង់ស្លែង សំណូមពរដល់មន្ត្រីសង្ឃ,អនុគណក្រុង, ព្រះមន្ត្រីសង្ឃ,សាលាគុណខេត្តតាកែវ រួមទាំងសម្តេចសង្ឃក៏ដូចជាក្រសួងធម្មការជួយពិនិត្យមើលសង្ឃ១អង្គឈ្មោះ សម វិជ្ជា អតីតព្រះចៅអធិការវត្តកំពង់ស្លែង មានបញ្ហាជាច្រើនត្រូវពុទ្ធបរិស័ទចំណុះជើង សុំឱ្យចេញពីវត្ត ទៅស្នាក់នៅជាមួយព្រះសង្ឃវត្តឈើទាលទងត្រា ។ ទៅនៅវត្តឈើទាលទងត្រា ហើយក៏មានបញ្ហាទៀត ឥឡូវមកបង្កើតអាស្រមស្នាក់នៅដោយខ្លួនឯងនៅខាងជើងវត្តតុំ។
ករណីបែកធ្លាយរូបវីដេអូនេះព្រះតេជគុណសមវិជ្ជាបានឆ្លើយតបថា ស្ត្រីនោះមិនមែនជាស្រីស្នេហ៍អ្វីទេ ប៉ុន្តែជាកូនក្មួយរបស់ព្រះអង្គ។ មិនតែប៉ុណ្ណោះព្រះអង្គគំរាមប្តឹងអ្នកផ្សព្វផ្សាយរូបវីដេអូ នៅតាមបណ្ដាញសង្គមនោះទៀតផង។ យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះមិនទាន់មានឃើញបណ្ដឹងផ្លូវការណាមួយនៅឡើយទេ។
ព្រះសង្ឃនេះលេចធ្លាយវីដេអូលួចគេងនៅជាមួយស្រីកំណាន់ចិត្ត ច្រើនខែច្រើនឆ្នាំមកហើយ។ ករណីសង្ឃអង្គនេះមិនសមជាព្រះសង្ឃសោះ។ ប្រជាពលរដ្ឋសង្ឃឹមថា ព្រះមន្ត្រីសង្ឃតាម លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចពិចារណា តើគួរទុកឲ្យនៅ ឬឲ្យសឹកចេញទៅ?
បើឃ្លានស្រីម៉្លឹងៗនៅបួសដល់ណាទៀត ម៉េចមិនលាចាកសិក្ខាបទទៅរួមរស់ស្នេហ៍ម៉ាសេរីទៅបានទេ កុំឱ្យខូចពូជ… ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ