ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យ​ភូមិ​ឆ្នាំ​២០២៥​នៅខេត្តបន្ទាយមានជ័យ មាន​បេក្ខជន​ ​៦ ៥៥២​នាក់​ ប្រៀបធៀប​កាលពី​ឆ្នាំ​មុន ​មានការ​កើនឡើង​​៣១៧​នាក់

7 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យ​ភូមិ​ឆ្នាំ​២០២៥​មាន​បេក្ខជន​ចំនួន​៦.៥៥២​នាក់​ប្រៀបធៀប​កាលពី​ឆ្នាំ​២០២៤​មាន​ចំនួន​៦.២៣៨​នាក់​មានការ​កើនឡើង​៣១៧​នាក់​សម័យ​ប្រឡង​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​នៅ​មណ្ឌល​វិទ្យាល័យ​សិរី​សោភ័ណ ក្រុង​សិរី​សោភ័ណ​។ ក្នុង​ពិធី​បើក​ហឹប​ប្រធាន​វិញ្ញាសា​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ក្នុងឱកាសលោក ឈូ ប៊ុ​ន​រឿង…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យ​ភូមិ​ឆ្នាំ​២០២៥​មាន​បេក្ខជន​ចំនួន​៦.៥៥២​នាក់​ប្រៀបធៀប​កាលពី​ឆ្នាំ​២០២៤​មាន​ចំនួន​៦.២៣៨​នាក់​មានការ​កើនឡើង​៣១៧​នាក់​សម័យ​ប្រឡង​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​នៅ​មណ្ឌល​វិទ្យាល័យ​សិរី​សោភ័ណ ក្រុង​សិរី​សោភ័ណ​។

ក្នុង​ពិធី​បើក​ហឹប​ប្រធាន​វិញ្ញាសា​សម្រាប់​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ក្នុងឱកាសលោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០២៥​នេះ​មាន​មណ្ឌល​ប្រឡង​ចំនួន​៨​មណ្ឌល​មាន​២៦៣​បន្ទប់​ហើយ​មាន​បេក្ខជន​ប្រឡង​ចំនួន​៦.៥៥២​នាក់​ស្រី​៣.៧២៥​នាក់​ក្នុង​នោះ​មាន​បេក្ខជន​ចំណេះ​ទូទៅ​ចំនួន​៥.៧៣៤​នាក់​ស្រី​៣.៣៨៥​នាក់ បេក្ខជន​ស្វា​រិ​ន​ចំនួន​៥២៩​នាក់​ស្រី​២៨៧​នាក់ បេក្ខជន​បំពេញវិជ្ជា​២៨៩​នាក់​ស្រី​៥៣​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៥​នេះ​មាន​បេក្ខជន​ចំនួន​៦.៥៥២​នាក់​ប្រៀបធៀប​កាលពី​ឆ្នាំ​២០២៤​មាន​បេក្ខជន​ចំនួន​៦.២៣៥​នាក់​មានការ​កើនឡើង​បេក្ខជន​ចំនួន​៣១៧​នាក់​ស្រី​១៥៦​នាក់ ហើយ​ឆ្នាំ​២០២៥​មាន​ចំនួន​២៦៣​បន្ទប់​ប្រៀប​ធៀ​ម​កាលពី​ឆ្នាំ​២០២៤​មាន​ចំនួន​២៥០​បន្ទប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ