ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង មានបេក្ខជន​ប្រឡង​មធ្យមសិក្សា​​បាត់​ទុតិយភូមិ​ ​ចំនួន៤ ៧៣១​នាក់ អវត្តមាន​​​ចំនួន​៦៧​នាក់

12 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​ជុំទាវ កែ​ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០២៥  បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​មធ្យមសិក្សាប័ត្រ​ទុតិយភូមិ…

ខេត្តកំពង់ឆ្នាំង ៖ លោក​ជុំទាវ កែ​ច័ន្ទ​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ ២០២៥  បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​មធ្យមសិក្សាប័ត្រ​ទុតិយភូមិ នៅ​មណ្ឌល​ប្រលង​វិទ្យាល័យ ព្រះបាទ​សុរា​ម្រិ​ត កំពង់ឆ្នាំង​។ ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​ប្រធាន​គណៈមេប្រយោគ​ទូ​ទាំង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​នឹង​មន្ត្រី ACU ​ជា​ច្រើន​រូប​ទៀត​។

មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម យិ​ន សា​វ៉េ​ន​អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ផ្ដាំផ្ញើ​ដល់​បេក្ខជន​ប្រឡង​ទាំងអស់​សូមកុំ​ភិតភ័យ យកចិត្តទុកដាក់​យក​សមត្ថភាព ចំណេះដឹង​ដែល​ខ្លួន​មាន មក​ធ្វើការ​ប្រឡង​ឲ្យ​ទទួល​ជោគជ័យ​។ ជាមួយ​គ្នា​នេះ​សូម​បេក្ខជន​ទាំងអស់​ប្រុង​ប្រយ័ត្ន​ពេល​សម្រាក​ទៅ​ហូប​អាហារ នឹង​ទៅ មក ប្រលង ត្រូវ​ប្រយ័ត្ន​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើ​ឲ្យ​អាក់ខាន​ក្នុង​ការ​ប្រឡង ព្រោះ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណីអាហារ​ដែល អាច​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​រាករូស អាក់ខាន​ប្រឡង ក៏​អាច​ថា​បាន​។ ក្មួយ​ៗ​ជា​បេក្ខជន​ប្រឡង​ត្រូវ​ចាំ​ថាបើ​យើង​ប្រឹងរៀន​ចេះ​គឺ​ប្រឡង​ជាប់​  និង​សូម​ជូនពរ​ឱ្យ​ក្មួយ​ៗ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​ទទួល​បាន​និទ្ទេស​ល្អ​ទាំងអស់​គ្នា​។

សូម​បញ្ជាក់​ថា សម័យ​ប្រឡង​មធ្យមសិក្សា​បាត់​ទុតិយភូមិ​ឆ្នាំ 2024 ឆ្នាំ 2025 នា​ព្រឹក​ថ្ងៃ​ទី ២៨​ខែសីហា​នេះ មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​ចំនួន ៤ ៧៣១​នាក់​(​ស្រី​២ ៧៧៧​នាក់​) ចែក​ចេញ​ជា​៨​មណ្ឌល ស្មើ​និង​១៩០ បន្ទប់ ។ បេក្ខជន​អវត្តមាន​មាន​ចំនួន ៦៧​នាក់​(​ស្រី​៣១​នាក់​)​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ