ទឹកចិត្តឪពុកម្តាយ អាណាព្យាបាល ចាំផ្តល់កម្លាំងចិត្តដល់កូនៗ ក្នុងថ្ងៃប្រឡង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទឹកចិត្តឪពុក ម្តាយ អាណាព្យាបាល ចាំផ្តល់កម្លាំងចិត្តដល់កូនៗ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨…
រាជធានីភ្នំពេញ ៖ ទឹកចិត្តឪពុក ម្តាយ អាណាព្យាបាល ចាំផ្តល់កម្លាំងចិត្តដល់កូនៗ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨…
រាជធានីភ្នំពេញ ៖ ទឹកចិត្តឪពុក ម្តាយ អាណាព្យាបាល ចាំផ្តល់កម្លាំងចិត្តដល់កូនៗ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ ។ នេះបើយោងតាមផេកក្រសួងអប់រំយុវជន និងកីឡាបានផ្សាយនាព្រឹកថ្ងៃទី២៨ ខែសីហានេះ ។
ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវយកជាប់ខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុប១៤៦៧២០នាក់ ស្រី៨១៤៤២ នាក់ ក្នុងនោះ ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤០៦៧៨ នាក់ ស្រី២៤៥១៩នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១០៦ ០៤២ នាក់ ស្រី៥៦ ៩២៣នាក់។ បេក្ខជន ត្រូវបានរៀបចំចំនួន ២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានរបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស ៕
ចែករំលែកព័តមាននេះ