ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជាស្នើដល់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអ៊ែតពិនិត្យឡើងវិញកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំងGripen ដល់ថៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េ មី ប្រធាន​គណៈកម្មាធិការ​ស​ទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ដល់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​ស៊ុ​យ​អ៊ែ​ត​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ អំពី​កិច្ចព្រមព្រៀង​លក់​យន្ដហោះ​ចម្បាំង Gripen…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម កែវ រ៉េ មី ប្រធាន​គណៈកម្មាធិការ​ស​ទ្ធិ​មនុស្ស​កម្ពុជា ស្នើ​ដល់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​ស៊ុ​យ​អ៊ែ​ត​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ អំពី​កិច្ចព្រមព្រៀង​លក់​យន្ដហោះ​ចម្បាំង Gripen ដល់​ប្រទេស​ថៃ ។

ឯកឧត្តម កែវ រ៉េ មី បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​ថា សំណើ​នេះ​ធ្វើ​ឡើង ដោយ​គណៈកម្មាធិការ​ស​ទ្ធិ​មនុស្ស​កម្ពុជា​ធ្លាប់​បាន​កត់សម្គាល់​ឃើញ​ថា ស៊ុ​យ​អ៊ែ​ត ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ដែល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ជា​គម្រូ​ផ្នែក​សិទ្ធិ​មនុស្ស និង​សន្ដិភាព​ក្នុង​ពិភពលោក ។

ប៉ុន្ដែ​ការ​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​លក់​យន្ដហោះ​ចម្បាំង​ឱ្យ​ប្រទេស​ថៃ ក្នុង​កាលៈទេសៈ​ដែល​កំពុង​មាន​បញ្ហា​ព្រំដែន​ជាមួយ​កម្ពុជា នា​ពេល​នេះ គណៈកម្មាធិការ​ស​ទ្ធិ​មនុស្ស​កម្ពុជា​យល់​ថា គឺជា​កាយវិការ​មួយ​មិន​សម​ស្រប និង​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​និង​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ចំពោះ​ប្រជាពលរដ្ឋ​ស្លូតត្រង់ និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ផ្ទុយ​នឹង​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជាដើម ។

ផ្អែក​លើក​មូលដ្ឋាន​ទាំងនេះ គណៈកម្មាធិការ​ស​ទ្ធិ​មនុស្ស​កម្ពុជា បាន​ស្នើ​ដល់​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​ស៊ុ​យ​អ៊ែ​ត​ឱ្យ ៖

– ជំទាស់​ដាច់ខាត​នឹង​កិច្ចព្រមព្រៀង​លក់​យន្ដហោះ​ចម្បាំង​ទៅ​ឱ្យ​ថៃ ក្នុង​កាលៈទេសៈ​នេះ ។

-ជំរុញ​ដល់​រាជរដ្ឋាភិបាល​ស៊ុ​យ​អែ​ត ឱ្យ​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​នេះ​ឡើង​វិញ​ដោយ​ផ្អែក​លើ​ការ​វាយតម្លៃ​ពី​ហានិភ័យ​ផ្នែក​សិទ្ធិ​មនុស្ស ។

-គាំទ្រ​រាល់​យន្ដការ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិវិធី ជា​ជាង​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ