ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ព្រម​ទទួល​​យក​ពហុ​កីឡ​ដ្ឋាន​​ Baixada សម្រាប់​​​ព្រឹត្តិ​​ការណ៍​​ប្រកួត​ World CUP 2104

11 ឆ្នាំ មុន

បន្ទាប់​​ពី​ធ្វើ​មិន​បាន​​​សម្រេច​ទៅ​តាម​កាល​កំណត់​របស់​​ FIFA ​ដែល​បាន​ដាក់​ឱសាន​វាទ​​​ត្រឹម​ថ្ងៃ​ទី​៣១ ធ្នូ ២០១៣​ ​ឱ្យ​គណៈ​កម្ម​​ការ​ទទួល​បន្ទុក​​ការងារ​សាង​សង់​ពហុ​កីឡ​ដ្ឋាន​ Baixada ​ឱ្យ​រួច​​រាល់ ក្រុម​ប្រឹក្សា​​បាល់​ទាត់​ពិភព​លោក​ បាន​ព្យួរ​សិទ្ធិ​​ពហុ​កីឡ​ដ្ឋាន​មួយ​នេះ​មិន​ឱ្យ​ទទួល​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ទី​​​១៤ មិថុនា​ ឆ្នាំ​២០១៤​​ ខាង​មុខ​​ ។

​ទោះ​ជា​យ៉ាង​ណា​ក្តី​​​ កាល​ពី​ថ្ងៃ​អង្គារ​​​ ទី​១៨ កុម្ភៈ ​កន្លង​ទៅ​នេះ​សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​ FIFA ​បាន​ផ្លាស់​ប្តូរ​ចិត្ត​ដោយ​ផ្តល់​សិទ្ធិ​ឱ្យ​ពហុ​កីឡ​ដ្ឋាន​​ Baixada ទទួល​ការ​ប្រកួត​​ឡើង​វិញ​​ តែ​បាន​ព្រមាន​​ខ្លាំង​ៗ​ថា​ ត្រូវ​​តែ​ពន្លឿន​ការសាង​សង់​​ឱ្យ​បាន​រហ័ស​​បំផុត​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។

​ដោយ​សារ​តែ​មាន​ការ​ព្រមាន​​ធ្ងន់ៗ​ពី FIFA គណៈ​កម្ម​ការ​សាង​សង់​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​ពហុ​កីឡ​ដ្ឋាន​មួយ​​​​នេះ​​អាច​រួច​រាល់​ត្រឹម​ថ្ងៃ ទី​​១៥ ឧសភា ​ឆ្នាំ​នេះ គឺ​រយៈ​ពេល​១​ខែ​មុន​ការ​ប្រកួត ។ បច្ចុប្បន្ន​​ ពហុ​កីឡ​ដ្ឋាន​នេះ​កំពុង​ប្រើ​ប្រាស់​​កម្ម​ករ​​ជាង​១.៥០០​នាក់​ ដើម្បី​សម្រុក​​ការ​ងារ​​​ឱ្យ​ហើយ​ទាន់​ពេល​កំណត់ ។

​គួរ​រំឭក​ថា ពហុ​​កីឡ​ដ្ឋាន​ Baixada បាន​​កសាង​ឡើង​​​តាំង​ពី​ឆ្នាំ​១៩៩៧​ ​និង​បើក​ឱ្យ​ប្រើ​ប្រាស់​​ក្នុង​ឆ្នាំ​១៩៩៩​ ​លើ​ផ្ទៃ​ដី​ ១០៥x៦៨ ម៉ែត្រ​ក្រឡា​ ហើយ​បច្ចុប្បន្ន​កំពុង​ជួស​ជុល​កែ​លម្អ​ និង​ពង្រីក​ឡើង​វិញ​​ដើម្បីទទួល​ទស្សនិក​ជន​ជាង​៤​មុឺន​នាក់​ ​ដែល​ពី​មុន​​អាច​ផ្ទុក​ទស្សនិក​ជន​បាន​ត្រឹម​តែ​ជាង​៣​មុឺន​នាក់​ប៉ុណ្ណោះ ៕