ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី​ម៉ែត្រ​មហា​កំផែង​​បើក​លឿន​ឈប់​ភ្លាម​ត្រូវម៉ូតូ​បុក​ពី​ក្រោយ​ របួសធ្ងន់​ស្រាល​ ២នាក់ រួច​បើក​កិន​លើ​ម៉ូតូ​ និង​ហៅ​បក្ខ​ពួក​មក​វាយ​ជន​រង​គ្រោះ​​ហើយ​រត់​គេច​ខ្លួន​បាត់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ ​បាន​រង​របួស​​ធ្ងន់​ស្រាល​ ខណៈ​ដែល​ពួក​គេជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូគី​ឡេត​ ពណ៌​ទឹក​​សមុទ្រ​​លាយ​ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-7774 ធ្វើ​ដំណើរ​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​ ស្រាប់​តែ​រថ​យន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុម​ហ៊ុន​មហា​​កំផែង​ ពណ៌​ខៀវ​លាយ​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-5965 ​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បាន​ឈប់​ដាក់​ភ្ញៀវជន​ជាតិចិន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ ២នាក់​ ​បាន​រង​របួស​​ធ្ងន់​ស្រាល​ ខណៈ​ដែល​ពួក​គេជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូគី​ឡេត​ ពណ៌​ទឹក​​សមុទ្រ​​លាយ​ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-7774 ធ្វើ​ដំណើរ​តាម​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់​តិច​ ស្រាប់​តែ​រថ​យន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុម​ហ៊ុន​មហា​​កំផែង​ ពណ៌​ខៀវ​លាយ​ទឹក​ប្រាក់​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X-5965 ​​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បាន​ឈប់​ដាក់​ភ្ញៀវជន​ជាតិចិន​ ហើយ​រ៉ឺយ៉ែ​ថយ​ក្រោយ​ដោយ​មិន​មាន​ភ្លើង​ស៊ីញ៉ូ បណ្តាល​ឲ្យ​ម៉ូតូ​បុក​ពី​ក្រោយ​ រួច​រថ​យន្ត​ថយ​មក​ថែម​​កិន​លើ​ម៉ូតូ​គាប​ជាប់​​តែម្តង​​។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ១ និង​ ៤៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុងសង្កាត់​ស្រះ​ចក​ ខណ្ឌដូន​ពេញ​។ ក្រោយ​បង្ក​គ្រោះ​ថ្នាក់​ហើយ​ អ្នក​បើក​បរ​រថ​យន្ត​តាក់​ស៊ី​បង្ក​ខាង​លើ​ បាន​ចេញ​មក​បង្ក​ជា​ជម្លោះ​ពាក្យ​សម្តី​ និង​បា​នហៅ​បក្ខ​ពួក​ប្រមាណ​ជា​ ១០​រថ​យន្ត​តាក់​ស៊ី មក​ព្រួត​​ដេញ​វាយ​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បែក​ក្បាល​ ខណៈ​ដែល​ជន​រង​គ្រោះ​ព្យាយាម​រត់​បាន​ ៥០​ម៉ែត្រ​ បាន​ប្រជា​ពល​រដ្ឋ​ជួយ​ និង​សមត្ថ​កិច្ច​ចុះ​មក​ដល់​អន្តរា​គមន៍​ភ្លាមៗ ចំណែក​តៃកុង​រថ​យន្ត​តាក់​ស៊ី​បាន​រត់​គេច​ខ្លួន​បាត់​។

ក្រោយ​កើតហេតុ​ ទាំង​ម៉ូតូ និង​រថ​យន្ត​ ត្រូ​វសមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដូ​នពេញ ដើម្បី​​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕