ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់​! និយាយ​បណ្តើរ​កាន់​កាំបិត​បណ្តើរ​ស្រាប់តែ​ដេញ​ផ្អើល​ពេញ​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ដើរ​កាន់​កាំបិត និង​និយាយ​តាម​ផ្លូវ​តែ​ម្នាក់ឯង បន្ទាប់​មក​បាន​ដេញ​កាប់​អ្នកដំណើរ និង​សមត្ថកិច្ច​ផ្អើល​ពេញ​ផ្លូវ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៣០…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​បែក​ថ្នាំ​ដើរ​កាន់​កាំបិត និង​និយាយ​តាម​ផ្លូវ​តែ​ម្នាក់ឯង បន្ទាប់​មក​បាន​ដេញ​កាប់​អ្នកដំណើរ និង​សមត្ថកិច្ច​ផ្អើល​ពេញ​ផ្លូវ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១៣០ នៅ​ចំណុច​ក្បែរ​នឹង​ផ្សារ​ថ្មី ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​ឌី បញ្ញា ភេទ​ប្រុស អាយុ​ប្រហែល​២៦​ទៅ​២៧​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ដេប៉ូ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិ​ច​ច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ គេ​ឃើញ​យុវជន​ខាងលើ​ស្ថិត​ក្នុង​ស្ថានភាព​បែក​ថ្នាំ​ដើរ​កាន់​កាំបិត​បណ្តើរ និយាយ​តាម​ផ្លូវបណ្តើរ លុះ​ពេល​ដែល​បែក​ថ្នាំ​ម្តង​ៗ​ស្រាប់តែ​យុវជន​ម្នាក់​នោះ​យក​កាំបិត​ដេញ​កាប់​គេឯង ផ្អើល​ពេញ​ផ្លូវ បង្ក​ការ​ភ័យ​ខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នក​ធ្វើ​ដំណើរ ។ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​នាំ​គ្នា​ចុះ​មក​ជួយ​អន្តរាគមន៍​ដោយ​ចាប់​ឃាត់ខ្លួន​បាន​យុវជន​ជា​ជនសង្ស័យ​ម្នាក់​ខាង​នៅ​ចំណុច​ផ្លូវ​៥១​កែង​ផ្លូវ​១៣៦ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ដើម្បី​យក​ទៅ​សួរនាំ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ធ្វើការ​សួរនាំ​ទៅ គឺ​យុវជន​ជា​ជនសង្ស័យ​ខាងលើ​និយាយ​លែង​ដឹងខុសដឹងត្រូវ​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ យុវជន​ជា​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ