ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ខណ្ឌ​សែន​សុខ​ បើក​ប្រតិ​បត្តិ​ការ​បង្រ្កាប​ក្រុម​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ថ្នាំ​​ញៀន​ ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​ ៣នាក់​ ថ្នាំ​ញៀន​ ៤កញ្ចប់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ប្រមាណ​ជា​ ៣០​នាក់​ ដឹក​នាំ​ដោយ​ លោក​ ម៉ក់​ ហុង​ អធិ​ការ​នគរ​បាល​ខណ្ឌ​សែន​សុខ​ កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ១០​នាទី យប់​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ កុម្ភៈ​ ២០១៤​ បាន​បើក​ប្រតិ​បត្តិ​ការ​បង្រ្កាប​ក្រុម​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ថ្នាំ​​ញៀន​ ស្ថិត​ក្នុង​​ភូមិ​ត្រពាំងឈូក​ សង្កាត់​​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ប្រុសម្នាក់​ ស្រី​ ២នាក់​ និង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ ៤កញ្ចប់ ព្រម​ទាំង​ឧបករណ៍​​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​។

រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​សែន​សុខ​ ប្រមាណ​ជា​ ៣០​នាក់​ ដឹក​នាំ​ដោយ​ លោក​ ម៉ក់​ ហុង​ អធិ​ការ​នគរ​បាល​ខណ្ឌ​សែន​សុខ​ កាល​ពី​វេលា​ម៉ោង​ ១២​ និង​ ១០​នាទី យប់​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ កុម្ភៈ​ ២០១៤​ បាន​បើក​ប្រតិ​បត្តិ​ការ​បង្រ្កាប​ក្រុម​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ថ្នាំ​​ញៀន​ ស្ថិត​ក្នុង​​ភូមិ​ត្រពាំងឈូក​ សង្កាត់​​ទឹក​ថ្លា​ ខណ្ឌសែន​សុខ​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ប្រុស ២នាក់​​ ស្រីម្នាក់​​ និង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​ ៤កញ្ចប់ ព្រម​ទាំង​ឧបករណ៍​​សម្រាប់​ប្រើ​ប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត​។

ក្រោយ​ធ្វើ​ការ​ឃាត់​ខ្លួន ជន​ទាំង​ ៣នាក់​ ខាង​លើ​ ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​​​សុខ​​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​ច្បាប់​​៕