ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​​ប្រុស​អតីត​មន្រ្តី​រាជ​ការ​​មួយ​រូប​ស្រវឹង​ស្រា​បើក​រថ​យន្ត​បុក​តូប​លក់​​ឥវ៉ាន់​នៅ​ក្រុង​បាត់​ដំបង​​ បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​ ស្រ្តី​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ស្រ្តី​មា្នក់​​ឆាប​ឆេះ​​ពេញ​ខ្លួន​​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈដែល​រថ​យន្ត​​ម៉ាក​អ៊ីស៊ុយ​ហ្ស៊ុយ​ ពណ៌សម្បក​ឪឡឹក​ ១គ្រឿង ពាក់​ស្លាក​លេខ​ រដ្ឋ​សភា​ 2-035 ដែល​គេ​ស្គាល់​ជា​របស់​កូន​ប្រុស​អតីត​មន្រ្តី​រាជ​ការ​ធំ​មួយ​រូប​ គឺ លោក​ ទេស​ ហ៊ាញ​ ចេញ​មក​ពី​ផឹក​ស៊ី​ស្រវឹង​ស្រា​ បើក​បុក​​តូប​លក់​ឥវ៉ាន់​ ១កន្លែង​ ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ឆាប​ឆេះជា​អណ្តាត​ភ្លើង​ឆេះ​តូប​ខ្ទេច​អស់​គ្មាន​សល់​​

ខេត្ត​បាត់​ដំបង​ ៖ ស្រ្តី​មា្នក់​​ឆាប​ឆេះ​​ពេញ​ខ្លួន​​រង​របួស​ធ្ងន់​ធ្ងរ​ ខណៈដែល​រថ​យន្ត​​ម៉ាក​អ៊ីស៊ុយ​ហ្ស៊ុយ​ ពណ៌​សម្បក​​ឪឡឹក​ ១គ្រឿង ពាក់​ស្លាក​លេខ​ រដ្ឋ​សភា​ 2-035 ដែល​គេ​ស្គាល់​ជា​របស់​កូន​ប្រុស​អតីត​មន្រ្តី​រាជ​ការ​ធំ​មួយ​រូប​ គឺ លោក​ ទេស​ ហ៊ាញ​ ចេញ​មក​ពី​ផឹក​ស៊ី​ស្រវឹង​ស្រា​ បើក​បុក​​តូប​លក់​ឥវ៉ាន់​ ១កន្លែង​ ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ឆាប​ឆេះជា​អណ្តាត​ភ្លើង​ឆេះ​តូប​ខ្ទេច​អស់​គ្មាន​សល់​​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ៣៥​នាទី យប់​ថ្ងៃទី​១៨​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​ភូមិ​អូរ​តាគាំ​៣​ សង្កាត់​ទួល​តាឯក​ ក្រុង​បាត់​ដំបង​។

ក្រោយ​បង្ក​ហេតុ​ យុវជនខាង​លើ​បាន​ព្យាយាម​បើក​រថ​យន្ត​គេច​ខ្លួន​រហូត​ចូល​ដល់​ក្នុង​ផ្ទះ​របស់​ខ្លួន​ លុះ​ពេល​សមត្ថ​​កិច្ច​តា​ម​ទៅ​ដល់​ ស្រាប់​តែ​​ លោក​ ទេស​ ហ៊ាញ ចេញ​មក​អន្តរា​គមន៍​មិន​ឲ្យ​សមត្ថ​កិច្ច​នាំ​យក​រថ​យន្ត​ និង​កូន​ប្រុស​របស់​លោក​ទៅ​ណា​ឡើយ​ ដោយ​​លោក​និយាយ​ថា​​ រង់​ចាំ​​ដោះ​ស្រាយ​នៅ​ថ្ងៃស្អែក​៕