ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ចាប់​ខ្លួន​បុរស​ជើង​ល្អ​ម្នាក់​ករណី​លួច​គៀង​ក្របី​ប្រជា​ពល​រដ្ឋ ​ចំនួន ​២២​ក្បាល​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ​៖ បុរស​ជន​សង្ស័យ​ម្នាក់​ជាប់​ពាក់​ព័ន្ធ​ករណី​អំពើ​ចោរ​កម្ម​លួច​គៀង​ក្របី​ប្រជា​ពល​រដ្ឋ ​ចំនួន ​២២​ក្បាល ​ត្រូវបា​នស​មត្ថ​កិច្ច​នគរ​បាល​ស្រុក​បា​រាយណ៍ ​ចាប់​វាយ​ខ្នោះ ​កាល​ពី​វេលា​ម៉ោង​ ៣ ​និង ​៤៥​នាទី ​រសៀល​ថ្ងី​ទី១៨ ​កុម្ភៈ ២​០១៤។​

ខេត្ត​កំពង់​ធំ ​៖ បុរស​ជន​សង្ស័យ​ម្នាក់​ជាប់​ពាក់​ព័ន្ធ​ករណី​អំពើ​ចោរ​កម្ម​លួច​គៀង​ក្របី​ប្រជា​ពល​រដ្ឋ ​ចំនួន ​២២​ក្បាល ​ត្រូវបា​នស​មត្ថ​កិច្ច​នគរ​បាល​ស្រុក​បា​រាយណ៍ ​ចាប់​វាយ​ខ្នោះ ​កាល​ពី​វេលា​ម៉ោង​ ៣ ​និង ​៤៥​នាទី ​រសៀល​ថ្ងី​ទី១៨ ​កុម្ភៈ ២​០១៤។​

លោក​វរ​សេនីយ៍​ សួង ​ថេន ​អធិកា​រន​គរ​បាល​ស្រុក​បារាយណ៍ ​បាន​ឲ្យ​ដឹង​ថា ​ដោយ​បាន​ទទួល​បាន​ព័ត៌​មាន​ពី​ប្រជា​ពល​រដ្ឋ​រាយ​ការណ៍​មក​ថា ​មាន​ចោរ​លួច​គៀង​ក្របី​ប្រជា​ពល​រដ្ឋ​ រូប​លោក​បាន​សុំ​បទ​បញ្ជា​ពី ​ឯក​ឧត្តម ​ឧត្តម​សេនីយ៍​ត្រី ​ផាន់ ​សុផេង ​ស្នង​ការ ​នៃ​ស្នង​ការ​ដ្ឋានន​គរ​បាល​ខេត្ត​កំពង់​ធំ ​ឲ្យ​កម្លាំង​ចុះ​តាម​ចាប់​មុខ​សញ្ញា​ចោរ​គៀង​ក្របី​ប្រជា​ពល​រដ្ឋ ​ចំនួន ​២២​ក្បាល ​ក្នុង​គោលបំ​ណង​ចូល​ទៅកា​ន់​ទឹក​ដី​ខេត្ត​កំពង់​ចាម។​

បន្ទាប់​ពី​បែកកា​រណ៍ ​នៅពេ​លដឹ​ង​ថា ​ប៉ូលិស​ដេញ​តាម​នោះ ​ជន​សង្ស័យ​បាន​រត់​ចុះ​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​បឹង​កំប្លោក​ ១កន្លែង​ ស្ថិត​នៅតំ​បន់​អូរ​ស្វាយ ​ក្នុង​ភូមិ​ពពេជ ​ឃុំ​ចុង​ដូង ​ស្រុក​បា​រាយណ៍ ​អស់​រយៈ​ពេល​ជាង​ ១ម៉ោង​ ទ្រាំ​នឹង​ភាព​រមាស់​លែង​បាន​ទើប​ឡើងលើ​គោ​ក ​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​វាយ​ខ្នោះ។​

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ជន​ស្ស័យ​បាន​សារភាព​ថា ​ខ្លួន​ឈ្មោះ ​ឃឹម ​រឿន ​ភេទ​ប្រុស​ អាយុ ​៣៧​ឆ្នាំ ​រស់​នៅ​ភូមិ​ស្លា​កែត​ ឃុំ​ក្រវ៉ា​ ស្រុក​បា​រាយណ៍ ​ពិត​ជាបា​ន​ធ្វើ​សកម្ម​ភាព​លួច​គៀង​ក្របី​ប្រជាព​លរ​ដ្ឋ​ទាំង​ធំ​ទាំង​តូច​ ចំនួន​ ២២​ក្បាល​ ដើម្បី​យក​ទៅ​កាន់​ខេត្ត​កំពង់​ចាម​លក់​ តែ​ត្រូវ​បែក​ការណ៍​ ទើប​ត្រូវ​ជាប់​ខ្នោះ​របៀប​នេះ។​បន្ទាប់​ពីចា​ប់​ខ្លួ​ន ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ស្នង​កា​រដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ធំ​ ចាត់​ការ​ទៅ​តាម​ច្បាប់៕​