ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លះ​គ្នា​បាន ​៤ខែ ​ប្តី​ប្រចណ្ឌ​ប្រពន្ធ​ថា​មាន​ប្រុស​ថ្មី ​យក​ពូថៅ​កា.ប់​របួស​ធ្ងន់​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ ស្រ្តី​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ត្រូវ​បង​ប្អូន​ និង​អ្នក​ជិត​ខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ខណៈ​ដែល​នាង​អង្គុយ​ម្នាក់​ឯង​នៅ​ផ្ទះ​ម្តាយ​បង្កើត​របស់​ខ្លួន ​ស្រាប់​តែ​អតីត​ប្តី ​ដែល​ទើប​តែ​លែង​លះ​គ្នា​បាន​ ៤ខែ យ​ក​ពូថៅម​ក​លួចកា​ប់​ពី​ក្រោយ​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​រង​របួស​ផ្នែក​ខាង​ស្តាំ ដេ​រ​អស់​ ៣​ថ្នេរ ​របួស​ដៃខា​ងស្តាំ​ដេរ​អស់ ​៥ថ្នេរ​ (ម្រាម​ដៃ ​២ថ្នេរ) ​រយះ​ជង្គង់​ខាង​ស្តាំ ​ពោរ​ក្បា​លផ្នែក​ខាង​ក្រោយ ​សន្លប់​ជា​ច្រើន​ម៉ោង។

ខេត្ត​ប៉ៃ​លិន ​៖ ស្រ្តី​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ត្រូវ​បង​ប្អូន​ និង​អ្នក​ជិត​ខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ខណៈ​ដែល​នាង​អង្គុយ​ម្នាក់​ឯង​នៅ​ផ្ទះ​ម្តាយ​បង្កើត​របស់​ខ្លួន ​ស្រាប់​តែ​អតីត​ប្តី ​ដែល​ទើប​តែ​លែង​លះ​គ្នា​បាន​ ៤ខែ យ​ក​ពូថៅម​ក​លួចកា​ប់​ពី​ក្រោយ​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​រង​របួស​ផ្នែក​ខាង​ស្តាំ ដេ​រ​អស់​ ៣​ថ្នេរ ​របួស​ដៃខា​ងស្តាំ​ដេរ​អស់ ​៥ថ្នេរ​ (ម្រាម​ដៃ ​២ថ្នេរ) ​រយះ​ជង្គង់​ខាង​ស្តាំ ​ពោរ​ក្បា​លផ្នែក​ខាង​ក្រោយ ​សន្លប់​ជា​ច្រើន​ម៉ោង។ ​

ហេតុ​ការណ៍​អតីត​ប្តី​លួច​កាប់​ប្រហារ​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោ​ង ​៣ ​និង ​៣០​នាទី ​រសៀល​ថ្ងៃទី​១៧ ​កុម្ភៈ​ ២០១៤​ ស្ថិត​នៅ​ផ្ទះ​ម្តាយ​បង្កើត​ឈ្មោះ ​ពៅ ​រ៉ាត់ ​អាយុ ​៥៧​ឆ្នាំ ​នៅ​ក្នុង​ភូមិ​ក្បាល​ព្រលាន ​សង្កាត់​អូរ​តា​វ៉ៅ ​ក្រុង​ប៉ៃ​លិន ​ហើយ​ត្រូវស​មត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់​អូរ​តា​វ៉ៅ ​ចាប់​ឃាត់​ខ្លួ​ន​នៅ​វេលា​ម៉ោង​ ៤​រសៀល ​ថ្ងៃ​ដដែល។​

ស្រ្តី​រង​គ្រោះ​ឈ្មោះ ​មាស​ ស្រីមុំ ​អាយុ ​៣២​ឆ្នាំ​ មាន​ស្រុក​កំណើត​រស់​នៅ​ភូមិ​ព្រះ​ម្លូ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បា​កាន ​ខេត្ត​ពោធិ៍សា​ត់ ​មាន​កូនចំ​នួន ​២នា​ក់ ​ទី១.​ ឈ្មោះ ​មាស​ វិច្ឆិកា​ ភេទ​ស្រី ​អាយុ ​១២​ឆ្នាំ ​ទី២.​ ឈ្មោះ មា​ស ​សីលា ភេ​ទ​ប្រុស ​អាយុ​ ១១​ឆ្នាំ​ ហើយ​ជន​បង្ក​ជា​ប្តី​ឈ្មោះ ជូ​ សា​រី ​អាយុ ​៤៩​ឆ្នាំ ​ជា​ជាង​ផ្ទះ​ មាន​ស្រុក​កំណើត​រស់​នៅ​ភូមិ​ខ្នារ​ ខេត្ត​បាត់ដំ​បង​ ទាំង​ពីរនា​ក់​ប្តី​ប្រពន្ធម​ក​រស់​នៅ​ខេត្ត​ប៉ៃលិ​ន ​អស់​រយៈ​ពេល​ ១៤​ឆ្នាំ ​កន្លង​មក​ហើយនៅ​ភូមិកើ​តហេ​តុ​ខាង​លើ។​

លោក ​គង់​ សំណាង ​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរ​បាល​សង្កាត់​អូរ​តា​វ៉ៅ ​បាន​ឲ្យ​ដឹង​ថា ​មូល​ហេតុ​រហូត​ឈាន​ដល់​ប្តី​យក​ពូថៅទៅ​កា​ប់​ប្រហារ​ប្រពន្ធ​ប៉ង​សម្លាប់​នេះ​ ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ ​ព្រោះ​មុន​ពេល​កើត​ហេតុ​ប្តី​របស់​នាង​តែង​តែ​រក​រឿងវា​យ​ដំ​ប្រពន្ធ ​និង​រស់​នៅ​មិ​នចុះ​សម្រុង​គ្នា​ រហូត​ដល់​ប្រពន្ធ​ប្តឹង​មេ​ភូមិ​សុំ​លែង​លះ​ប្តី​អស់​រយៈ​ពេល ​៤​ខែ ​មកហើ​យ ​តែមិ​នបា​ន​ធ្វើ​តាម​ប្រព័ន្ធ​តុលា​ការ​នោះ​ទេ។​

លោក ​គង់​ សំណាង ​បន្ត​ទៀត​ថា​ ក្រោយ​ពីលែ​ង​លះរួ​ច​ បុរស​បង្ក​ហេតុបា​នចោ​ទ​ប្រពន្ធ​របស់​ខ្លួន​ថា ​មាន​ទំនាក់​ទំនង​ជា​មួយបុ​រស​ផ្សេង ​ទើប​យក​ពូថៅ​ដើរ​ទៅ​លួច​កាប់​ប្រពន្ធ​ពី​ក្រោយ​បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង។​ ខាង​លោក​បាន​រៀប​ចំ​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌក​ម្រិត​ស្រាល ​នៃ​ស្នង​ការ​នគរ​បាល​ខេត្ត ​ដើម្បី​ចាត់​ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់៕​