ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​សង្ស័យ​យុវជន​ ៣នាក់​ ជិះ​ម៉ូតូ​អត់​មាន​ស្លាក​លេខ​ ដេញ​ឃាត់​បាន​ម្នាក់​ ២នាក់​ទៀត​ រត់​គេច​ខ្លួន​​បាត់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ថ​កិច្ច​ប៉ុស្តិ៍ទួលស្វាយ​​ព្រៃទី២​ សហការ​ជា​មួយ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ បាន​ធ្វើ​ការ​ដេញ​ឃាត់​យុវជន​ ៣នាក់​ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូគី​និច​ ពណ៌​ស​ ១គ្រឿង​ អត់​មាន​ស្លាក​លេខ​ តាម​ផ្លូវ​២០៥​ សង្ស័យ​​អាច​មាន​ជាក់​ពាក់​ព័ន្ធ​ករណី​លួច​ ឬ​ប្លន់​ លុះ​ហៅ​ឈប់​មិន​ឈប់​ ត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​រហូត​​ដល់​ស្តុប​​កៃ​ដាយ​ ទើប​ពួក​គេ​ផ្តួល​ម៉ូតូ ហើយ​​ព្យាយាម​រត់​គេច​ខ្លួន​ ត្រូវ​​សមត្ថ​កិច្ច​ចាប់​ឃាត់​បាន​យុវជន​ម្នាក់​ ចំណែក​ ២​នាក់​​ទៀត​ រត់​បាត់​។

ហេតុ​ការ​ណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧ និង​ ១០​នាទី យប់​ថ្ងៃទី​១៨​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេទុង​ កែង​ផ្លូវ​២០៥​​ ស្ថិត​ក្នុង​សង្កាត់​ទំបន់​ទឹក​ ខណ្ឌ​ចំការ​មន​។ យុវជន​ម្នាក់​ដែល​ឃាត់​ខ្លួន​បាន​ រួម​និង​ម៉ូតូ​ ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ នាំ​ទៅ​ធ្វើ​ការ​សួរ​នាំ​បន្ត​៕